
TNAOT News
· 03-13
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកប្រជាពលរដ្ឋពីការក្លែងបន្លំឆបោកប្រាក់គ្រប់រូបភាព ពីក្រុមហ៊ុនប្រាក់កម្ចីតាមអនឡាញ
#NEW NEWS# #ក្លែងបន្លំ# #សង្គម# #កម្ចីតាមអនឡាញ# #ព័ត៌មានសង្គម# #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា#
2721
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនរងគ្រោះជាច្រើន បានចាញ់បោក បទល្មើសឆបោកប្រាក់កម្ចីតាមអនឡាញ ដោយជនអនាមិក បានបង្កើតគណនីហ្វេសប៊ុក ឬ តេលេក្រាម ដោយមានការដាក់ឈ្មោះជាក្រុមហ៊ុនផ្សេងៗ ហើយបានបង្ហោះផ្សព្វផ្សាយ ផ្តល់ប្រាក់កម្ចី ក្រោមលក្ខខណ្ឌផ្តល់កម្ចីងាយស្រួល ដើម្បីអោយជនរងគ្រោះមានចំណាប់អារម្មណ៍ខ្ចី។
នៅពេលដែលជនរងគ្រោះទាក់ទងទៅដើម្បីស្នើសុំខ្ចីប្រាក់ និងបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិកក៏បានឱ្យជនរងគ្រោះ ថតផ្ញើឯកសារមួយចំនួនមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការ ជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬ ថ្លៃរដ្ឋបាល ជាដើម។
យ៉ាងណាមិញ ក្រោយពីបានវេរលុយរួច ជនអនាមិកនោះនៅតែបន្តឱ្យជនរងគ្រោះវេរលុយរហូត ឬ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសាររបស់យើងទាំងអស់ចោល ដោយជនអនាមិកនោះមិនបានឱ្យយើងខ្ចីលុយនោះទេ ថែមទាំងអាចយកឯកសារដែលយើងបានផ្ញើឱ្យនោះយកមកគំរាមយើង យករូបថតមិត្តភក្កិ បងប្អូន របស់យើង នៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកជាដើម យកទៅបង្ហោះ បង្កាច់បង្ខូច ឈ្មោះយើងថាជាជនពាក់ព័ន្ឋទៀតផង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំពីវិធីមួយចំនួនដើម្បីការពារខ្លួនពីការបន្លំ ដោយត្រូវពិនិត្យក្រុមហ៊ុន ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនប្រាក់កម្ចីអនឡាញ នោះតាមរយៈអាជ្ញាធរហិរញ្ញវត្ថុ ហើយមិនត្រូវបង់ប្រាក់មុន ខណៈក្រុមហ៊ុនប្រាក់កម្ចី ច្បាប់នឹងមិនទាមទារឱ្យបង់ប្រាក់មុននោះទេ។
ប្រជាពលរដ្ឋត្រូវស្វែងរកមតិពីអតិថិជនអំពីប្រាក់កម្ចីអនឡាញ ដោយប្រើប្រាស់ធនាគារដែលមានការទទួលស្គាល់ ដើម្បីទទួលបានប្រាក់កម្ចីដែលមានសុវត្ថិភាព ហើយមុនធ្វើការស្នើសុំប្រាក់កម្ចី ត្រូវពិនិត្យមើលបន្ថែម តាមរយ:តំណភ្ជាប់ផ្លូវការ របស់ធនាគារជាតិ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)