
TNAOT News
· 04-14
ភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ បង្កឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួស នៅខេត្តព្រះវិហារ
#NEW NEWS# #ខេត្តព្រះវិហារ# #ភ្លៀង# #សង្គម# #ខ្យល់កន្ត្រាក់# #ព័ត៌មានសង្គម# #ផ្ទះគ្រូបង្រៀន#
2618
កម្លាំងសង្រោ្គះគ្រោះមហន្តរាយកងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំកម្លាំងចំនួន ៥៥នាក់ ជាកងកម្លាំងសង្គ្រោះគ្រោះមហន្តរាយ របស់ទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ បានចុះជួយរុះរើ សំណល់ផ្ទះបាក់បែករបស់ប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងគ្រោះដោយគ្រោះធម្មជាតិភ្លៀងលាយឡំ ជាមួយខ្យល់កន្ត្រាក់ និងរន្ទះ នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីល្ងាច។
ករណីនេះបានបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត និងដួលរលំ របើកដំបូល លំនៅឋានប្រជាពលរដ្ឋធ្ងន់និងស្រាលប្រមាណ៦៥ខ្នង សាលាអនុវិទ្យាល័យចំនួន០២កន្លែង ខូចខាតចំនួន០២អគារ និងអគារស្នាក់នៅគ្រូបង្រៀន ០១ខ្នង ក្នុងហេតុការណ៍នោះបណ្តាលឲ្យរបួសប្រជាពលរដ្ឋ០១នាក់ និងបាត់បង់អាយុជីវិត០១ដោយសាររន្ទះបាញ់។
គួរបញ្ជាក់ផងដែរថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ រលកសមុទ្រ មាន កម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
ស្លាយទឹកកកមានប្រវែង៥២១ម៉ែត្រ ចង់លេងទេ
យោបល់ទាំងអស់ (0)