
TNAOT News
· 04-15
ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាមមានពលរដ្ឋជាង ៩៣ម៉ឺននាក់ ចូលរួមលេងកម្សាន្តអបអរសាទរឆ្នាំថ្មី
#ខេត្តកំពង់ចាម# #ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ# #សង្គម# #ព័ត៌មានសង្គម#
1947
ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានពលរដ្ឋជាង ៩៣ម៉ឺននាក់ បានដើម្បីលេងកម្សាន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងទឹកដីខេត្តកំពង់ចាម ខណៈសន្ដិសុខ និងសណ្ដាប់ធ្នាប់ត្រូវធានាបានយ៉ាងល្អ។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តកំពង់ចាម ចំនួន ៩៣១,៤៤៣នាក់។
តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ មានចំនួន ៩៣១,៣១៧នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១២៦នាក់។
សម្រាប់ព្រឹត្តិការណ៍នេះមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អភិបាលខេត្តកំពត ស្នើសេវាករឲ្យរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា
ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ
យោបល់ទាំងអស់ (0)