
TNAOT News
· 04-18
ពិធីស្រង់ព្រះដើម្បីសុំសេចក្តីសុខ និងសម្តែងការដឹងគុណចំពោះអ្នកមានគុណចាស់ព្រឹទ្ធាចារ្យ
#អ្នកមានគុណ# #ពិធីស្រង់ព្រះ# #NEW NEWS# #ព្រះសង្ឃ# #សង្គម# #ចាស់ព្រឹទ្ធាចារ្យ# #ព័ត៌មានសង្គម#
2120
ពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ក្រុងសៀមរាប តែងរៀបចំពិធីស្រង់ព្រះ ជារៀងរាល់ឆ្នាំ ដូចបណ្តាវត្តអារាមនានាដែរមាន ទឹក ដែលអប់ដោយប្រេងម្សៅ មានក្លិនក្រអូបឈ្ងុយឈ្ងប់ ដើម្បីស្រោចស្រពលើព្រះពុទ្ធបដិមា និងលាងសម្អាតធូលី ជាមួយគ្នានោះពុទ្ធបរិស័ទ ក៏បានស្រង់ទឹក ប្រគេនព្រះសង្ឃ និងងូតទឹកដល់ដូនជីតាជី និងចាស់ព្រឹទ្ធាចារ្យ និងអ្នកមានគុណរបស់ខ្លួន។បើតាមព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះចៅអធិការវត្ត ពិធីស្រង់ព្រះនេះ ធ្វើឡើងតាំងពីដូនតាមកម៉្លេះ ដើម្បីជម្រះមន្ទិលទាំងឡាយនៅក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីឱ្យមានសិរីសួស្ដីសុខចម្រើន ហើយពិធីស្រង់ព្រះនេះ ជាពិធីបែបសាសនា តាមលំអានប្រពៃណីទំនៀមទម្លាប់ ដែលធ្វើតៗគ្នាក្នុងមូលដ្ឋាន បន្ទាប់ពីថ្ងៃចូលឆ្នាំរួច ដើម្បីលាងសំអាតព្រះពុទ្ធបដិមា ស្រង់ទឹក ដល់ព្រះសង្ឃ ងូតទឹកជូនមាតាបិតា គ្រូឧបជ្ឈាយ៍ និងអ្នកមានគុណជាដើម គឺទទួលបានផលានិសង្សច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅកើតក្នុងឋានទេវលោកបានសេចក្តីសុខ គ្រប់បែបយ៉ាង។
ព្រះចៅអធិការបន្តថា ដោយសារមានជំនឿ និងទំនៀមទម្លាប់របស់ដូនតាយើង ដូច្នេះហើយទើបបានជាប់ជាប្រពៃណីនេះមានរហូតមកដល់សព្វថ្ងៃ ឱ្យតែដល់ពេលក្រោយចូលឆ្នាំថ្មីម្តងៗ គេតែតែងធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុកនានា អ្នកខ្លះហៅថាពិធីឆ្លងចែត្រ។
លោក ពិន ប្រាកដ ក្នុងនាមពុទ្ឋសាសនូបត្ថម្ភ បានសំដែងនូវការកោតសរសើរ ចំពោះព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានប្រឹងប្រែងយកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការថែរក្សា និងអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ដូនតាខ្មែរ ញ៉ាំងឱ្យវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang
ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
យោបល់ទាំងអស់ (0)