
នារីវត្តភ្នំ
· 04-22
ផ្តោតទៅលើគោលដៅខ្លួនឯង
#ចំណេះដឹង# #Inspiration Stories# #ភាពហត់នឿយ#
811
នៅក្នុងសង្គមបច្ចុប្បន្នមនុស្សម្នាក់ៗមាននូវគោលដៅរៀងៗខ្លួនដូច្នោះហើយទើបបានជាយើងឲ្យនិយមន័យនៃការរស់នៅក្នុងជីវិតថាអ្វីៗស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើង។ប្រសិនបើជាយើងរៀនរស់នៅក្នុងបច្ចុប្បន្នភាពឲ្យបានច្រើនជាជាងរស់នៅក្នុងអតីតកាលនិងពេលអនាគតនោះយើងប្រាកដជាអ្នកស្វែងរកបុព្វហេតុមួយសម្រាប់ខ្លួនបានជាក់ជាពុំខានឡើយ។

(រូបតំណាង)
ចូរសង្កេតមើលអារម្មណ៍របស់យើង រាល់ពេលធ្វើ ការងារអ្វីក៏ដោយ តើវាមានថាមពលចេញពីខាងក្នុងដែរ ទេ? គ្មាននរណាដែលមានឥទ្ធិពលអាចបង្ខំយើងឱ្យទៅធ្វើអ្វី ដែលយើងមិនចង់ធ្វើនោះបានទេ ហើយក៏គ្មាននរណាដែល មានឥទ្ធិពល អាចរារាំងយើងកុំឱ្យយើងធ្វើនូវអ្វីដែលយើង ចង់ធ្វើនោះបានឡើយ។ កម្លាំងដែលមាននៅខាងក្នុងខ្លួនរបស់យើង វាមានច្រើនជាងកម្លាំងដែលមាននៅខាងក្រៅ។ ដួងចិត្តដែលមានតែការជម្នះដ៏មុតមាំ និងរឹងប៉ឹង គឺមិនងាយ ផ្តេកផ្តួលទៅតាមហេតុការណ៍ខាងក្រៅដែលតាមរំខាន យើងបានឡើយ។ មនុស្សដែលដឹងថាខ្លួនត្រូវធ្វើអ្វីមួយយ៉ាង ប្រាកដប្រជា ពួកគេមិនយកបញ្ហា ឬឧបសគ្គមកធ្វើជាលេស រំខានការប្រឹងប្រែងរបស់គេនោះទេ។

(រូបតំណាង)
ប្រសិនបើយើងនៅតែបន្តដើរ យើងក៏គង់តែនឹងទៅដល់ គោលដៅរបស់យើងនៅពេលណាមួយ ប៉ុន្តែប្រសិនបើយើង បោះបង់ចោលដោយសារតែភាពហត់នឿយ នោះប្រហែល យើងលែងមើលឃើញតម្លៃនៃគោលដៅនោះទៀតហើយ។ គ្មានពាក្យថាយឺតពេលនោះទេ សម្រាប់មនុស្សដែលតែងតែ ចង់ចាប់ផ្តើមជាថ្មី ប៉ុន្តែវានឹងយឺតពេល នៅពេលដែលយើង បំភ្លេចចោលពីក្តីប្រាថ្នា ឬក្តីស្រមៃរបស់យើង។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ
បំភ្លេចអតីតកាល
“កុំ” ទាំង ៥ ត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យជីវិតនេះ ត្រូវជួបរឿងខាតបង់ច្រើនពេក
ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់
យោបល់ទាំងអស់ (0)