
TNAOT News
· 04-22
ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា
#ក្លិបអ្នកកាសែតកម្ពុជា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ធានារ៉ាប់រង#
2037
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រៀបចំវេទិកាចែករំលែកព័ត៌មានអំពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ខណៈវិស័យធានារ៉ាប់រងនៅកម្ពុជាបាន និងកំពុង មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងពេលដែលសាធារណជនកាន់តែច្រើនក៏បានបង្ហាញការចាប់ អារម្មណ៍និងចង់ស្វែងយល់អំពីអត្ថប្រយោជន៍ទាក់ទងការធានារ៉ាប់រង។
វេទិកាចែករំលែកព័ត៌មាននាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ មានការសហការរៀបចំដោយ សមាគមធានារ៉ាប់រង និងនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងក្រុមហ៊ុនព្រូដិនសល ធានារ៉ាប់រងអាយុជីវិត រួមទាំងអ្នកសារព័ត៌មានសរុប ៧៣រូប មកពី៤១ស្ថាប័ន។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងថា វេទិកានេះនឹងចែករំលែកអំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង រួមទាំងព័ត៌មានថ្មីៗចុងក្រោយអំពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានាឆ្នាំកន្លង ទៅដើម្បីជាជំនួយស្មារតីដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ បានទូលំទូលាយ ដល់អ្នកសារព័ត៌មាន។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា វេទិកានេះនឹងចែករំលែកគឺជាការចែករំលែកព័ត៌មានពីទីផ្សារធានារ៉ាប់រងកម្ពុជា ខណៈអ្នកសារព័ត៌មានគឺដើរតួនាទីសំខាន់ផ្សារភ្ជាប់ពីវិស័យធានារ៉ាប់រងទៅកាន់សាធារណជនដើម្បីអាចទទួលបានព័ត៌ត្រឹមត្រូវ និងកាន់តែទូលំទូលាយ ដោយសារទំនុកចិត្ត និងការទទួលព័ត៌មានពីធានារ៉ាប់រងកម្ពុជានៃប្រជាជនកម្ពុជាមួយចំនួននៅមានកម្រិតនៅឡើយ។
អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា ធានារ៉ាប់រងជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ខណៈការប្រឈមហានិភ័យគឺមិនអាចដឹងមុនបានឡើយ ហើយការដោះស្រាយការប្រើប្រាស់ធានារ៉ាប់រងគឺជាវិធីមួយ។ លោករំពឹងថា តាមរយៈអ្នកសារព័ត៌មាន វេទិកានេះនឹងផ្តល់ព័ត៌មានកាន់តែច្បាស់លាស់ ស៊ីជម្រៅ ត្រឹមត្រូវទៅកាន់សាធារណជនបន្ថែមទៀត។
គួរឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ១៩៩០ នៅពេលទីផ្សារធានារ៉ាប់រងកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងទូទៅតែ ១ គត់ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងមានសរុប ៤០៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)