TNAOT News

· 04-22

មុខសញ្ញាចាស់បន្លំលួចលុយតាមផ្ទះយ៉ាងសកម្មរហ័សនាម «ធីដៃមួយពាន់» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

#NEW NEWS# #ករណីចោរលួច# #សង្គម# #ព័ត៌មានសង្គម#

1943

កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ រហ័សនាម «ធីដៃមួយពាន់» មុខសញ្ញាចាស់ដែលតែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង​០៣៖៤៨នាទី​ទៀបភ្លឺ នៅចំនុចមុខផ្ទះសំណាក់​ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ​ ប៊ុន​ ធី​ ហៅធីដៃមួយពាន់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាស្កុបពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1LM-3496 (របស់ជនសង្ស័យធ្វេីសកម្មភាព)។ 

ដែលនៅថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៥​ វេលាម៉ោង១៧៖២៦នាទី​ បានចូលបន្លំលួចលុយពីស្រ្តីម្នាក់បានសម្រេចនៅក្នុងផ្ទះលេខ៤៨០​ ផ្លូវលេខ២៣០​ ក្នុងសង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​តាមនីតិវិធី​ នឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស