TNAOT News

· 04-22

ស្នងការខេត្ដឧត្ដរមានជ័យ ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោកឧត្តមសេនីយ៍ទោ ខូវ លី

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម# #ស្នងការខេត្ដឧត្ដរមានជ័យ#

2204

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរងខេត្ដឧត្ដរមានជ័យដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងជន្មាយុ ៤៦ឆ្នាំនៅវេលាម៉ោង៨ និង២០នាទីព្រឹកមិញនេះ។

តាមរយៈការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ចំពោះសពលោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ត្រូវបានតម្កល់នៅគេហដ្ឋាននៃសពស្ថិតនៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណីទំនៀម ទម្លាប់នៃព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះតាងនាមថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមចូលរួមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារព្រមទាំងញាតិមិត្តទាំងអស់នៃសព ដោយក្តីក្តុកក្តួលជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)