TNAOT News

· 04-22

ចូលរួមរំលែកទុក្ខ! តារាTikTok កញ្ញា ម៉ាក់ល័ក្ខ ជួបទុក្ខធំដោយម្ដាយជាទីស្រឡាញ់បានទទួលមរណភាព

#ម៉ាក់ល័ក្ខ# #តារាTikTok# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

2587

តារាTikTok កញ្ញា ម៉ាក់ល័ក្ខ ជួបទុក្ខធំដោយម្ដាយជាទីស្រឡាញ់បានទទួលមរណភាពដោយសារតែជម្ងឺដ៏កាចសាហាវ(ជម្ងឺមហារីក) នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ដំណឹងដ៏សោកសង្រេងនេះ បានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមិត្តរួមអាជីពសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និងចូលរួមសោកស្ដាយនៃការបាត់បងមួយនេះ ដោយមួយរយៈពេលចុងក្រោយគេសង្កេតឃើញថា ម៉ាក់ល័ក្ខ តែងតែបង្ហោះពីអារម្មណ៍ឈឺចាប់ដោយសារតែឃើញម្ដាយរបស់នាងឈឺ។

បើយោងតាមការបង្ហោះសំណេររបស់ ម៉ាក់ល័ក្ខ បានបង្ហាញពីអារម្មណ៍ដ៏សែនឈឺចាប់បែបនេះថា៖ « អាចដោះដូជីវិតបានទេ ខ្ញុំនឹងដូរជីវិតខ្ញុំទៅអោយ តែម៉ែងើបមកនិយាយជាមួយកូន កូនសូមអង្វរម៉ែ»។

គួរបញ្ជាក់ផងដែរ តារាTikTok កញ្ញា ម៉ាក់ល័ក្ខ ជាកូនស្រីម្នាក់ដែលប្រកបដោយកន្លងធម៌តែងតែព្យាយាមធ្វើការងារសិល្បៈដើម្បីរកថវិកាផ្គត់ផ្គង់គ្រួសារ និងព្យាបាលម្ដាយដែលមានជម្ងឺដ៏កាចសាហាវអស់រយៈពេលជាយូរមកហើយ តែដោយសារតែព្រហ្មលិខិតមិនអាចតវ៉ាបាន ទើបអ្នកម្ដាយជាទីស្រឡាញ់របស់តារាស្រីរូបនេះបានបាត់បង់ជីវិតទៅផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស