
TNAOT News
· 04-22
នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿងបានចាកចេញពីកម្ពុជាក្រោយចូលចតបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ
#នាវាកងស្វ័យការពារជើងទឹកជប៉ុន# #សង្គម# #ព័ត៌មានសង្គម#
2468
នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿង JS BUNGO (MST-464) និងនាវា JS ETAJIMA (MSO-306) ចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុវិញហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយចូលចតបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅកម្ពុជាកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
នាវាកងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជំហានទី១ នូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ Huy Bunleng News
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
យោបល់ទាំងអស់ (0)