
Cambo-China
· 04-23
កម្ពុជា-ចិន ចែករំលែកបទពិសោធន៍យន្តការប្រឆាំងអំពើពុករលួយ និងការបណ្តុះបណ្តាលធនធានមនុស្ស
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2247
គណៈប្រតិភូអធិការកិច្ចបក្សកុម្មុយនិស្តចិន និងរដ្ឋបាលខេត្តយូណាន ដឹកនាំដោយលោក Lei Gang បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានជំនួបពិភាក្សាការងារវាងគណៈប្រតិភូចិន និង ឯកឧត្តម ជា សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃ អ.ប.ព. ដោយឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជា ដែលជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន និងបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានចាត់ទុកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចស្អាតស្អំជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទីមួយ។
ឯកឧត្តម ជា សំអាត ក៏បានលើកឡើង អំពីរចនាសម្ព័ន្ធនៃស្ថាប័នប្រឆាំងអំពើពុករលួយ និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ចំណុចសំខាន់ៗនែច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់ អ.ប.ព. ព្រមទាំងយន្តការប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់បី គឺការងារអប់រំ ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព.។
ជាការឆ្លើយតប លោក Lei Gang បានលើកឡើងអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅប្រទេសចិន ដោយឡែកនៅខេត្តយូណាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង បានដាក់ចេញគោលនយោបាយកម្ទេចជនពុករលួយ ដោយប្រកាន់យកគោលការណ៍តឹងរឹងនៃការអនុវត្តច្បាប់ និងវិន័យរបស់បក្ស និងរដ្ឋ ដោយទទួលបានជោគជ័យធំធេង។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងដែលមានកន្លងមក និងជំរុញឱ្យមានការសម្របសម្រួលលើកិច្ចការស្នូលឲ្យកាន់តែស៊ីជម្រៅ ដែលរួមមានការលើកកម្ពស់វិសាលភាពការងារ និងការពង្រីកការយល់ឃើញស្របគ្នាលើការបដិសេធមិនផ្តល់ជម្រកសម្រាប់ជនពុករលួយក្នុងក្របខណ្ឌពហុភាគី រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងអំពើពុករលួយ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
មកស្គាល់ពីប្រទេសទាំងនេះ ដែលមិនមាន រដ្ឋធម្មនុញ្ញផ្លូវការ
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់
យោបល់ទាំងអស់ (0)