TNAOT News

· 04-24

រំភើបជំនួស! សម្ដេចតេជោ ហ៊ុន សែន នឹងជួបក្រុមគ្រួសារកុមារីលក់កម្រងផ្កានៅចុងសប្តាហ៍នេះ

#សម្តេចតេជោ ហ៊ុន សែន# #សង្គម# #ក្មេងលក់ផ្កា# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2285

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរកកុមារីតូចលក់កម្រងផ្កាដែលល្បីក្នុងបណ្ដាញសង្គមដោយមានការចែករំលែកបន្តយ៉ាងច្រើន ពេលនេះដំណឹងនៃការស្វែងរករបស់សម្ដេចបានដឹងដល់អាណាព្យាបាលកុមារីរូបនេះហើយ ព្រមទាំងត្រៀមនឹងឡើងមកជួបនៅគេហដ្ឋានរបស់សម្ដេចនៅចុងសប្តាហ៍នេះ។

យោងតាមសំណេររបស់ សម្ដេចតេជោ បានលើកឡើងថា៖ «ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យ ទី២៧ មេសា ឆ្នាំ២០២៥ នៅផ្ទះរបស់ខ្ញុំ។

ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅ ស៊ុន ស្រីតី គួរឲ្យអាណិតស្រឡាញ់ផងដែរ។ ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment)លើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះ

វាលំបាកជាងចៅលក់ផ្កាទៅទៀត។រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធិកុមារដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេព្រោះគ្មានជម្រើសព្រោះពុកនិងបងៗមិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្តាយនិងកូន៤នាក់។សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេបើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី»៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស