នារីវត្តភ្នំ

· 05-09

ប្រឹងជាមួយភាពអត់ធន់-(Stay patient and keep going)

#ចំណេះដឹង# #ការប្រឹងប្រែង# #ភាពអត់ធន់# #អប់រំ និងការងារ#

1246

នៅក្នុងកាលៈទេសៈខ្លះ នៅពេលណាដែលយើងកំពុង ប្រឹងប្រែង គឺមានមនុស្សជាច្រើនបានដឹង ហើយនៅក្នុង កាលៈទេសៈខ្លះទៀតមានមនុស្សជាច្រើនពុំបានដឹងថាយើង កំពុងប្រឹងប្រែងនោះឡើយ។ ប៉ុន្តែទោះជាមានអ្នកដឹងឬពុំ ដឹងក៏ដោយ ក៏វាពុំសំខាន់ឡើយ ដ្បិតរឿងដែលសំខាន់ បើ យើងនៅតែបន្តប្រឹង នោះយើងនឹងនៅតែបន្តទៅមុខជានិច្ច។ លើសពីនេះ ត្រូវប្រឹងជាមួយភាពអត់ធ្មត់ និងប្រឹងជាមួយ ចិត្តអំណត់។


នៅក្នុងសៀវភៅ “ស្រីហិតោបទេស” បានបង្ហាញអំពី សិល្បៈនៃការអត់ធន់យ៉ាងដូច្នោះថា “នរជនចេះដឹងនីតិ សាស្ត្រ (នយោបាយ) ត្រូវនៅក្នុងគ្រឿងការពារដូចអណ្ដើក នៅក្នុងស្នូក ហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផង កាលណា បើកាលគួរមកដល់ហើយ គប្បីលោតឡើងតស៊ូ ដូចពស់មានអាសិរពិស”។ កម្រិតនៃភាពអត់ធន់ គឺជាការ វាស់ស្ទង់លំនឹងនៃចិត្ត ឬមានន័យថាចិត្តនឹងន មនុស្សនឹងនចិត្តអន្ទះសាមនុស្សក៏វក់វី។ កម្លាំងនៃភាពអត់ធន់ កាលបើ ពេលមកដល់មានកម្លាំងខ្លាំងដូចទឹកបាក់ទំនប់អីចឹង។


នៅក្នុងកាលៈទេសៈណាក៏ដោយ កាតព្វកិច្ចដែល យុវជនមិនអាចទម្លាក់បាន នោះគឺការប្រឹងប្រែងរៀនសូត្រ ហើយដើម្បីទប់ទល់នឹងភាពវឹកវរ គឺយើងត្រូវប្រឹងជាមួយ ភាពអត់ធ្មត់។ ពេលខ្លះ យើងអាចមើលឃើញដើមឈើមួយ ដើមហាក់ដូចជាស្ងប់ស្ងៀមពុំលូតលាស់អ្វីសោះ តែយើង ពុំបានមើលឃើញ ឫសរបស់វាកំពុងតែប្រឹងចាក់ចូលជ្រៅ យ៉ាងរឹងមាំទៅក្នុងដី ជាមួយនឹងភាពស្ងៀមស្ងាត់គ្មានអ្នកដឹង នោះឡើយ។ មានន័យថាពេលខ្លះ ភាពស្ងប់ស្ងាត់ជាមួយ ភាពសកម្ម អត់ធ្មត់ជាមួយការប្រឹងប្រែង គឺជារឿង ដែល ប្រសើរបំផុត។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ស្នាដៃពេញនិយមរបស់គាត់