TNAOT News

· 05-09

លោក Donald Trump ជំរុញរុស្ស៊ីឲ្យទទួលយកបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត

#អ៊ុយក្រែន# #Donald Trump# #NEW NEWS# #ព័ត៌មាន# #រុស្ស៊ី# #បទឈប់បាញ់# #ព័ត៍មានអន្តរជាតិ#

2779

ប្រធានាធិបតីអាម៉េរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានជំរុញឲ្យរុស្ស៊ីទទួលយកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ ថ្ងៃជាមួយអ៊ុយក្រែន។ លោក Trump បានបន្តពិភាក្សាសម្រាប់បទឈប់បាញ់បន្ទាប់ពីបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលបានផ្លាស់ប្តូរទំនាក់ទំនងរបស់លោកជាមួយរដ្ឋបាលសហរដ្ឋអាមេរិកបន្ទាប់ពីការប៉ះទង្គិចគ្នានៅសេតវិមានកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់លោកបន្ទាប់ពីបាននិយាយទៅកាន់ Zelenskyy ថា ការពិភាក្សាជាមួយរុស្ស៊ី/អ៊ុយក្រែននៅតែបន្ត។ ប្រសិនបើបទឈប់បាញ់មិនត្រូវបានគោរព សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀត។

ក្នុងខែមីនាអ៊ុយក្រែនបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ ថ្ងៃ ប៉ុន្តែវាត្រូវបានច្រានចោលដោយប្រទេសរុស្ស៊ី ដែលមើលឃើញថាខ្លួនជាអ្នកមានប្រៀបនៅលើសមរភូមិ ខណៈដែលជំនួយរបស់សហរដ្ឋអាមេរិកដល់ទីក្រុង Kyiv កាន់តែថយចុះក្រោមការដឹកនាំរបស់លោក Trump ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស