TNAOT News

· 05-09

សមត្ថកិច្ចបង្រ្កាប និងដុតបំផ្លាញចោលសាច់ជ្រូកប្រមាណ៦០០គីឡូក្រាម នាំចូលគ្មានលិខិតអនុញ្ញាត គ្មានប្រភពច្បាស់

#NEW NEWS# #សាច់ជ្រូក# #សង្គម# #ព័ត៌មានសង្គម#

2724

សាច់ជ្រូកប្រមាណ៦០០គីឡូក្រាម ដែលគ្មានលិខិតអនុញ្ញាតនាំចូលដោយគ្មានប្រភពច្បាស់លាស់និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទ្ទេសត្រូវបានសមត្ថកិច្ចចម្រុះសហការបង្រ្កាបនិងយកទៅដុតបំផ្លាញចោល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម។

ក្រោយធ្វើការសាកសួរសមត្ថកិច្ចធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាព ខាងលើ នៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស