TNAOT News

· 05-09

ព្រះបរមរាជវាំងប្រទេសជប៉ុន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ Grand Cordon of the Order of the Rising Sun ដល់ឯកឧត្តម ជា សុផារ៉ា

#ប្រទេសជប៉ុន# #ព្រះបរមរាជវាំង# #គ្រឿងឥស្សរិយយស# #សង្គម# #ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា# #ព័ត៌មានសង្គម#

2781

តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទី ៩ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋាភិបាលជប៉ុន បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ Grand Cordon of the Order of the Rising Sun ដល់ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបំពាក់ដោយព្រះចៅអធិរាជជប៉ុន។

ការផ្តល់គ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ គឺជាការទទួលស្គាល់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ឯកឧត្តម ជា សុផារ៉ា ក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកកម្ពស់ចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។

សូមជម្រាបថា៖ គ្រឿងឥស្សរិយយសថ្នាក់ Grand Cordon of the Order of the Rising Sun គឺជាការផ្តល់ជូនដ៏ខ្ពង់ខ្ពស់ សម្រាប់ប្រគល់ជូនដល់បុគ្គលដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសហប្រតិបត្តិការ និងបង្កើនមិត្តភាពរវាងប្រទេសជប៉ុននិងបណ្តាប្រទេសផ្សេងៗ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស