TNAOT News

· 05-10

គោឧសភរាជ ត្រូវបានគណកម្មការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ យកមកថែរក្សាយ៉ាងយកចិត្តទុកដាក់

#គោឧសភរាជ# #ថ្ងៃបុណ្យជាតិ# #សង្គម# #ច្រត់ព្រះនង្គ័ល# #ព័ត៌មានសង្គម# #ខេត្តកំពង់ឆ្នាំង#

2841

គោឧសភរាជ ឬ ព្រះគោ ត្រូវបានគណកម្មការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ អាជ្ញាធរខេត្តកំពង់ឆ្នាំង យកមកថែរក្សាយ៉ាងយកចិត្តទុកដាក់នៅទីក្រោល បរិវេណអាគារសាលាខេត្ត ក្បែរវាលព្រះស្រែ។ គោឧសភរាជទាំងពេញសិទ្ធិ និង បម្រុង ត្រូវបានផ្តល់អាហារ ថែរក្សា ព្រមទាំងហាត់ តាំងពីខែចុងមេសាមកហើយ សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធនៅថ្ងៃទី១៥ ខែឧសភានេះ។ តាមទំនៀម គោឧសភរាជសម្រាប់ស្តេចមាឃ មានសម្បុរខ្មៅបីដូចពពកខ្មៅនៅលើផ្ទៃមេឃ មានស្នែងបែបប្រក់នាគ ឯគោសម្រាប់ទឹមនង្គ័លខាងមុខនិងខាងក្រោយ ច្រើនប្រើពណ៌ត្នោត ។ ពីបុរាណមក ព្រះគោនិងនង្គ័ល គេរក្សានៅទិសនិរតីនៃទីព្រះស្រែ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស