
TNAOT News
· 05-11
ចោរឆក់ទូរស័ព្ទចំនួន ០២នាក់ ចៃដន្យស៊យគ្រោះមកដល់ជិះម៉ូតូបែកកង់រត់ចូលវត្ដ ត្រូវបានម្ចាស់ដេញតាមទាន់ហៅប៉ូលិសចាប់ភ្លាមៗ
#ចោរឆក់# #ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2192
កម្លាំងនគរបាលបានទទួលបណ្ដឹងតាមទូរស័ព្ទថាមានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅវេលាម៉ោងប្រមាណ ១៤:៥០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តាមផ្លូវលេខ១៤០ ពីត្បូងទៅជើង ដល់ចំណុចភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ជនរងគ្រោះមានឈ្មោះ ឡេង ចិន្ដា ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានឃេីញមុខសញ្ញាឆក់ទូរស័ព្ទ ០២នាក់ ជិះម៉ូតូត្រឡប់បកក្រោយបញ្រ្ចាសគ្នាវិញ ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរួច ជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យទាំង ២នាក់ ដោយឃេីញជនរងគ្រោះដេញតាមភ័យជិះម៉ូតូរត់គេច ចៃដន្យស៊យគ្រោះមកដល់ ម៉ូតូបែកកង់ជនសង្ស័យបានរត់ចូលវត្តអង្គទន្លាប់ (ម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ផ្លាកលេខ កំពង់ស្ពឺ1F-5912 )។
ជនសង្ស័យទាំង២មានឈ្មោះ
១-ឈ្មោះ ឆន ឧត្តម ហៅចាស់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន។
២-ឈ្មោះ អ៊ំ សុភាព ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន។
ស្របពេលកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជំនាញអធិការដ្ឋាននគរបាលស្រុក បានចេញអន្ដរាគមន៍ទាន់ពេលវេលា និងបានឃាត់ខ្លួនជនល្មើសទាំង០២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ជាលទ្ធផល ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថាពិតជាបានឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន ( ទូរស័ព្ទ ម៉ាក OPPO ពណ៌ខ្មៅ ) ។
ករណីខាងលើ ជំនាញបានធ្វេីការដកហូតវត្ថុតាងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក OPPO ម៉ូតូមួយគ្រឿង និងបានយកមកសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)