
TNAOT News
· 05-12
រចនាសម្ព័ន្ធទបង្ហូរទឹកនៃប្រាសាទនាគព័ន្ធបានជួសជុលរួចរាល់ជាស្ថាពរ ក្រោយរងការខូចខាតច្រើនកន្លែង
#ទបង្ហូរទឹក# #NEW NEWS# #សង្គម# #ប្រាសាទនាគព័ន្ធ# #ព័ត៌មានសង្គម#
2672
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។
បើតាមបុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក អ៊ិច ស្រេង បានមានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។ រចនាសម្ព័ន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬសចូលសំណង់។
លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ព័ន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១. គឺរចនាសម្ព័ន្ធទបង្ហូរទឹកនៅទិសខាងកើត និងទីតាំងទី២ រចនាសម្ព័ន្ធទបង្ហូរទឹកនៅទិសខាងជើង។
ជាមួយគ្នានេះលោកបានរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យអ្នកទេសចរអាចទៅទស្សនាកើនឡើងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)