TNAOT News

· 05-12

អគ្គិភ័យឆេះរោងចក្រនៅក្រុងបាងកក រកឃើញកើនឡើងការបំពុលខ្យល់ និងសារធាតុគីមី ជំរុញឲ្យប្រជាពលរដ្ឋជម្លៀសចេញចម្ងាយ៣០០ម៉ែត្រ

#អគ្គិភ័យ# #ការបំពុលខ្យល់# #ព័ត៌មាន# #ទីក្រុងបាងកក# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

2855

នៅរសៀលថ្ងៃច័ន្ទនេះនាយកប្រតិបត្តិរដ្ឋបាលក្រុងបាងកក (BMA) បានបង្ហាញឲ្យដឹងថា អគ្គិភ័យរោងចក្រគ្រឿងសង្ហារឹមនៅស្រុក Ladkrabang ដែលបានឆាបឆេះអស់រយៈពេលជាង ២០ ម៉ោង មានរងើកភ្លើងដែលចេញពីប្លាស្ទិកចំនួន ៣០ ម៉ឺនគីឡូក្រាម (៣០០ តោន)នៅខាងក្នុងរោងចក្រ។ គេរំពឹងថានឹងអាចគ្រប់គ្រងភ្លើងបានពេញលេញក្នុងពេលឆាប់ៗនេះ។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្តការបំពុលខ្យល់បច្ចុប្បន្នបានរកឃើញកម្រិតខ្ពស់នៃ PM២.៥ និងសារធាតុគីមីជាច្រើន រួមទាំងកាបូនម៉ូណូអុកស៊ីត ក្លរីន សារធាតុ formaldehyde និងផ្សេងៗទៀត។ វាត្រូវបានគេរំពឹងថានឹងរីករាលដាលក្នុងរង្វង់៣០០ ម៉ែត្រហើយនឹងស្ថិតនៅលើអាកាសរយៈពេល ៣-៧ ថ្ងៃ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពសាធារណជន។

ដូច្នេះដើម្បីកាត់បន្ថយផលប៉ះពាល់ និងធានាបាននូវសុវត្ថិភាព​សាលា​រាជធានីបាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់ក្បែរ​រោងចក្រ​ក្នុង​ស្រុក Ladkrabang កុំឲ្យ​ចាក​ចេញពី​ផ្ទះ​ដើម្បី​ចៀសវាង​ការបំពុល​ដោយ​សារធាតុគីមីដែលចេញពីការឆាបឆេះនេះ​។ នាយកប្រតិបត្តិរដ្ឋបាលក្រុងបាងកក ត្រូវបានបង្ខំឲ្យបិទទីជម្រកចំនួន ៤ និងជម្លៀសអ្នកស្រុកក្នុងរង្វង់ ៣០០ម៉ែត្រទៅកាន់វត្ត Sutthapot និងសាលា Wat Pluk Sattha ដែលមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីទីតាំងកើតហេតុ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស