TNAOT News

· 05-14

អាជ្ញាធរជាតិព្រះវិហារទទួលសិលាចារឹកចំនួន១ ផ្ទាំងពីប្រជាពលរដ្ឋរស់នៅភូមិស្រអែមខាងត្បូង ខេត្តព្រះវិហារ

#NEW NEWS# #សិលាចារឹក# #សង្គម# #អាជ្ញាធរជាតិព្រះវិហារ# #ព័ត៌មានសង្គម#

2022

អាជ្ញាធរជាតិព្រះវិហារទទួលសិលាចារឹកចំនួន១ ផ្ទាំងពីលោក សឹម ហេង ដែលជាប្រជាពលរដ្ឋ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រុមការងារនៃអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ និង នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលសិលាចារឹកចំនួន១ផ្ទាំងពីលោក សឹម ហេង អាយុ៤៥ឆ្នាំ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលបានប្រទេះឃើញពេលភ្ជួរដីដាំដំឡូង នៅទីតាំងទួលបុរាណស្ថិតនៅខាងលិចប្រាសាទអូរក្រូច ចំងាយប្រមាណ១គីឡូម៉ែត្រ យកមករក្សាទុកក្នុងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងសម្រាប់សិក្សាស្រាវជ្រាវ។

ផ្ទាំងសិលាចារឹកនេះ មានបណ្តោយ៤២ ស.ម ទទឹង២៥ ស.ម កម្រាស់៥ ស.ម ចារជាភាសាសំស្រ្កឹត និងភាសាខ្មែរបុរាណ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (១០០១-១០៥០ គ.ស) ។ អាជ្ញារធរជាតិព្រះវិហារកន្លងមកតែងតែ បានទទួលវត្ថុបុរាណពីបណ្តាអង្គភាពនានា និងបងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ ហើយស្ម័គ្រចិត្តប្រគល់មកឲ្យសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីថែរក្សា ជាបេតិកភណ្ឌរបស់ជាតិ។

អាជ្ញាធរជាតិព្រះវិហារបានថ្លែងអំណរគុណ ចំពោះលោក សឹម ហេង ដែលស្រឡាញ់សម្បត្តិវប្បធម៌ ហើយស្ម័គ្រចិត្តប្រគល់សិលាចារឹកសម្រាប់ថែរក្សាទុក និងអរគុណដល់មេឃុំកន្ទួត និងនាយកវិទ្យាល័យស្រអែម ដែលបានចូលរួមសហការ និងផ្តល់ព័ត៌មានមកអាជ្ញាធរជាតិព្រះវិហារទៅទទួលយកសិលាចារឹកនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស