
TNAOT News
· 05-15
ចូលរួមសោកស្តាយ! អ្នកផលិតមាតិកាជនជាតិម៉ិកស៊ិក Valeria Marquez ត្រូវបានគេបាញ់សម្លាប់អំឡុងពេលផ្សាយផ្ទាល់នៅលើ TikTok
#អ្នកផលិតមាតិកា# #NEW NEWS# #Valeria Marquez# #ព័ត៌មាន# #ចូលរួមសោកស្តាយផង# #ជនជាតិម៉ិកស៊ិក# #ព័ត៍មានអន្តរជាតិ#
2996
អាជ្ញាធរបាននិយាយកាលពីថ្ងៃទី ១៤ ខែឧសភាថា អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ិកស៊ិកម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើ TikTok ដែលនាងមានអ្នកតាមដានរាប់ម៉ឺននាក់។ Valeria Marquez អាយុ ២៣ ឆ្នាំ ដែលបានបង្ហោះវីដេអូទាក់ទងនឹងសម្រស់ និងរបៀបរស់នៅ ដែលខ្លះមានអ្នកចូលមើលរាប់សែនដង។
ការិយាល័យរដ្ឋអាជ្ញារដ្ឋ Jalisco បានរាយការណ៍ថា Valeria Marquez ត្រូវបានគេបាញ់សម្លាប់ចំទ្រូងមួយគ្រាប់និងក្បាលមួយគ្រាប់ បណ្តាលឲ្យដួលស្លាប់ភ្លាមៗកាលពីល្ងាចថ្ងៃអង្គារនៅឯហាងកែសម្ផស្សរបស់នាងនៅតំបន់ Zapopan ជាយក្រុងនៃទីក្រុង Guadalajara ភាគខាងលិចប្រទេសម៉ិកស៊ិក ។ ជនរងគ្រោះគឺជាតារាម៉ូឌែលដែលមានភាពល្បីល្បាញ និងមានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរូប។ ចំពោះមូលហេតុនៃការវាយប្រហារនេះមិនត្រូវបានគេដឹងនៅឡើយទេ។
គួរបញ្ជាក់ថា តំបន់ Zapopan គឺជាកន្លែងរសើបនៃសកម្មភាពឧក្រិដ្ឋកម្មដែលជាកន្លែងរបស់ក្រុមជួញដូរគ្រឿងញៀនដ៏ឃោរឃៅបំផុតមួយរបស់ប្រទេសម៉ិកស៊ិកគឺក្រុម Jalisco New Generation Cartel ។ ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញភស្តុតាងណាមួយដែលថាក្រុមឧក្រិដ្ឋជននៅពីក្រោយការបាញ់ប្រហារនោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)