TNAOT News

· 05-15

ពាក្យប៉ុន្មានឃ្លារបស់ តារាចម្រៀង លឹម តិចម៉េង បានអង្រួនចិត្តអ្នកគាំទ្រស្ដាប់ហើយហូរទឹកភ្នែក

#NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #លឹម តិចម៉េង#

2951

តារាចម្រៀង លោក លឹម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានលើកពាក្យប៉ុន្មានឃ្លា និងសម្រក់ទឹកភ្នែកក្នុងកម្មវិធីមួយនាថ្ងៃទិវាអ្នកម្តាយ ដោយលោកបានរៀបរាប់ពីស្ថានភាពក្នុងគ្រួសារ និងភាពតស៊ូរបស់លោកក្នុងវិស័យសិល្បៈគ្រប់យ៉ាងគឺដើម្បីគ្រួសារ និងចាប់យកក្ដីស្រម៉ៃ ដោយពាក្យប៉ុន្មានឃ្លានេះបានចាក់ដោតបេះដូងអ្នកទស្សនាស្ដាប់ហើយកើតក្ដីអាណិតហូរទឹកភ្នែកតាម និងដឹងគុណទៅដល់ម្ដាយគ្រប់គ្នា តែយ៉ាងណាមិញក្នុងនោះក៏មានអ្នកខ្លះទៀតបានយល់ច្រឡំថាការដែលលោកលើកយកមកនិយាយបែបនេះ គឺត្រូវការជំនួយ។

យ៉ាងណាមិញ មិនទុកយូរ លោក លឹម តិចម៉េង ក៏បានចេញមុខបញ្ជាក់បែបនេះថា៖ «ពុកម៉ែ បងប្អូនទាំងអស់គ្នាសូមកុំយល់ច្រឡំ វីដេអូ ការចែករំលែកបទពិសោធន៍ក្នុងកម្មវិធី ទិវារអ្នកម្តាយ ថាជាការសុំជំនួយពីពុកម៉ែ បងប្អូន រឺ Fan ណាម្នាក់ឡើយ ខ្ញុំបាទបង្ហោះសំណេរនេះដោយសារមានបងប្អូន Fan Fan ជាច្រើនបានយល់ច្រឡំថាខ្ញុំបាទរៀបរាប់ យំនេះគឺដោយសារត្រូវការជំនួយហើយក៏មានបងប្អូន Fan Fan មួយចំនួនចង់ជួយ សូមបងប្អូនកុំជឿពាក្យចចាមអារ៉ាមទាំងនោះ ខ្ញុំអត់ដែលបានស្នើរសុំអ្វីពីពុកម៉ែ បងប្អូន រឺ fan fanណាម្នាក់ទេ ត្រឹមតែការស្រលាញ់ ចូលចិត្ត គាំទ្រ ពីពុកម៉ែ បងប្អូនទាំងអស់គ្នាគឺគ្រប់គ្រាន់ជាកម្លាំងចិត្តសម្រាប់ខ្ញុំណាស់ទៅហើយ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)