
Cambo-China
· 05-15
ប្រតិភូសមាគមន៍វប្បធម៌ទីក្រុងម៉ាកាវ និងរដ្ឋបាលខេត្តកែប គ្រោងរៀបចំពិពណ៌ម្ហូបអាហារក្តាម " ឆ្នាំទេសចរណ៍ចិន-កម្ពុជា"
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2256
សមាគមន៍លើកកម្ពស់វប្បធម៌ផ្លូវសូត្រ សមុទ្រម៉ាកាវ ប្រទេសចិន ដឹកនាំដោយលោក វ៉ាង ជី ជាអនុប្រធានសមាគម រួមជាមួយគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅខេត្តកែប ដោយមានការទទួលស្វាគមន៍ពីលោក ប៊ុន យោង អភិបាលរងខេត្តកែប ដើម្បីពិភាក្សាអំពីការរៀបចំពិធី ពិពណ៌ម្ហូបអាហារក្តាម " ឆ្នាំទេសចរណ៍ចិន-កម្ពុជា"។
លោក ប៉ុន យោង បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ លើទឹកដីខេត្តកែប ប្រតិភូសមាគមន៍វប្បធម៌ក្រុងម៉ាកាវ ប្រទេសចិន បានចាប់អារម្មណ៍ជាមួយ សក្តានុពលទេសចរណ៍របស់ខេត្តកែប ដូចជាឆ្នេរដ៏ស្រស់ស្អាត ទិដ្ឋភាពកោះ និងខ្យល់អាកាសដ៏បរិសុទ្ធជាដើម។
ក្នុងអំឡុងពេលពិភាក្សានៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ លោក ប៊ុន យោង បានលើកឡើងថា ខេត្តកែប និងពិភាក្សាជាមួយដៃគូរលើវិស័យទេសចរណ៍ ដើម្បីរៀបចំ ពិធីពិពណ៌អាហារក្តាម ដោយប្រើធនធានក្តាមរបស់ខេត្តកែប ដើម្បីផលិតអាហារដ៏សម្បូរបែបជូនដល់ភ្ញៀវទេសចរ។
លោកបានឲ្យដឹងទៀតថា ក្តាមសេះខេត្តកែប ត្រូវបានទទួលស្គាល់ថា មានរសជាតិឆ្ងាញ់ពិសេស ជាងតំបន់ដទៃ។ ក្នុងពិធីពិពណ៌ អាហារក្តាម ក៏មានគោលបំណងក្នុងការផ្ដល់នូវការស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីអាហារសមុទ្ររបស់ខេត្តកែប។
បន្ថែមពីនោះ លោក ប៊ុន យោង គូសបញ្ជាក់ថា ខេត្តកែបជាទីកន្លែងដ៏ស្រស់ស្អាតសម្រាប់សម្រាកលម្លែកម្សាន្ត ក្នុងថ្ងៃ វិស្សមកាល ក្រុងកែបត្រូវបានទទួលស្គាល់ ថា ជាទីក្រុងដែលមានខ្យល់អាកាសបរិសុទ្ធ ហើយជឿជាក់ថា ខ្យល់សមុទ្រក្រុងកែប អាចព្យាបាលអ្នកមានជំងឺសួតថែមទៀតផង។
ជាមួយគ្នានេះ លោក វ៉ាង ជី អនុប្រធានសមាគម លើកឡើងថា សមាគមលើកកម្ពស់វប្បធម៌ផ្លូវសូត្រ សមុទ្រម៉ាកាវនឹងឆ្លើយតបជាវិជ្ជមានចំពោះការអំពាវនាវនៃ " ឆ្នាំទេសចរណ៍កម្ពុជា-ចិន" និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំធនធាន និងការផ្សព្វផ្សាយទីផ្សារ ព្រមទាំងការជួយសម្រួលដល់ដំណើរអ្នកទេសចរម៉ាកាវ ក្រុមអ្នកទេសចរ និងក្រុមដែលមានតម្រូវការថែទាំសុខភាពឲ្យមកកាន់ ខេត្តកែប។
លោកសង្ឃឹមថា ភាគីកម្ពុជា និងចិន នឹងយកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំផែនការទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផល ការបណ្ដុះបណ្ដាលទេពកោសល្យ និងមុខជំនាញផ្សេងៗទៀត កសាងនិមិត្តសញ្ញាទេសចរណ៍អន្តរជាតិ និងសម្រេចបានផលប្រយោជន៍ជូនគ្នាទៅវិញទៅមកក្នុងយុទ្ធសាស្ត្រឈ្នះៗ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
យោបល់ទាំងអស់ (0)