
TNAOT News
· 05-16
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
#NEW NEWS# #ហេង វិសាល# #VEESA# #កម្សាន្ត# #តារាខ្មែរ#
6389
បណ្ដាអ្នកគាំទ្រ ពិសេសមិត្តយុវវ័យដែលនិយមតាមដានទស្សនា VEESA - The Creator បានសម្តែងអារមុ្មណ៍សោកស្ដាយ ខណៈបានទស្សនាវិដេអូចុងក្រោយរបស់ VEESA ប្រកាសបិទរំលាយក្រុមជាផ្លូវការ ក្រោយបង្កើតបានរយៈពេលជាង ៥ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី២៥ ខែធ្នូ ២០១៩ ដល់ថ្ងៃទី ១៥ខែឧសភា ឆ្នាំ២០២៥ ក្រោមមូលហេតុ២យ៉ាង គឺដោយសារតែ VEESA មិនអាចផ្តល់ឱកាសការងារ ឬជំរុញនិងដោះស្រាយបញ្ហាចំពោះអ្នកផលិតមាតិកាបានបន្តទៀត និងទី២ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំំនាយផ្សេងៗ។
ដោយដំណឹងនេះបានធ្វើឲ្យសមាជិកក្នុងក្រុមគ្រួសារ VEESA មានការសោកស្ដាយនិយាយរៀបរាប់ពីអនុស្សាវរីយ៍ទាំងទឹកភ្នែក ព្រមទាំងគោរពដឹងគុណចំពោះ លោក ហេង វិសាល លោក ហេង វាសនា និងលោក ហ្វូ ដែលបានបង្ហាត់បង្រៀនពួកគាត់ឲ្យមានចំណេះដឹងភាពរីកចម្រើនក្នុងវិស័យ Content Creator នេះ បន្តទៀតសមាជិកក្រុមទាំងអស់នឹងបន្តដំណើរទៅមុខរៀងៗខ្លួន ចាប់យកក្ដីស្រម៉ៃបង្កើតមាតិកាថ្មីៗដោយផ្ទាល់ខ្លួនជាធម្មតា។
គួរបញ្ជាក់ផងដែរថា VEESA - The Creator បានបង្កើតឡើងក្នុងគោលបំណងជួយបង្ហាត់បង្រៀនជំរុញលើកទឹកចិត្តដល់អ្នកស្រលាញ់វិស័យផលិតមាតិកាឲ្យមានឱកាសការងារ ក៏ដូចជាចំណេះជំនាញថ្មីៗភាពក្លាហាន ចាប់យកក្ដីស្រម៉ៃផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)