
TNAOT News
· 05-17
រំភើបជំនួស! ពិធីករ លោក បូរ ភ័កត្រា ដឹកដៃអនាគតភរិយាថតរូប Pre-Wedding យ៉ាងផ្អែមល្ហែម នៅប្រាសាទអង្គរវត្ត
#NEW NEWS# #លោក បូរ ភ័កត្រា# #កម្សាន្ត# #តារាខ្មែរ#
2838
លោក បូរ ភ័កត្រា ចាងហ្វាងទូរទស្សន៍អនឡាញរំដួលធីវី (Rumduol TV) និងជាអ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ជួយសម្រាលការលំបាកដល់អ្នកងាយរងគ្រោះនៅតាមតំបន់ឆ្ងាយដាច់ស្រយាល បានបង្ហាញរូបថត Pre-Wedding យ៉ាងផ្អែមល្ហែមជាមួយអនាគតភរិយាដ៏ស្រស់សោភា នៅមុខប្រាសាទអង្គរវត្ត ក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាត ដែលមហាជនឃើញហើយបានសម្ដែងអារម្មណ៍រំភើប និងចូលរួមអបអរសាទរ ដែលពិធីករពូកែវោហារូបនេះបានរកឃើញគូជីវិតដ៏សាកសម ដោយមួយរយៈពេលចុងក្រោយនេះយើងសង្គេតឃើញថា លោកបូរ ភ័កត្រា បានបើកបង្ហាញមុខគូស្នេហ៍ជាផ្លូវការ និងតែងតែបង្ហាញរូបភាពដំណើរកម្សាន្តរួមគ្នាជាហូរហែរ។
ក្នុងនោះ ពិធីកររូបនេះ ក៏បានបង្ហាញពីរូបភាពស្អាតៗក្នុងឈុត Pre-Wedding អមជាមួយសំណេរយ៉ាងផ្អែមល្ហែមថា៖ «គ្មាននរណាល្អគ្រប់ដប់ទេ ប៉ុន្ដែបេីចាប់ដៃគ្នាជាគូអនាគតហេីយ យេីងត្រូវចេះបំពេញចំនុចខ្វះខាតគ្នាទៅវិញទៅមក»។
ក្រោយពីបានឃើញបែបនេះហើយ ក៏មានមហាជនអ្នកគាំទ្រជាច្រើនបានចូលទៅស៊ែរចែករំលែកបន្តពេញបណ្ដាញសង្គម ព្រមទាំងចូលទៅខមិនអបអរសាទរជូនពរលោកឲ្យមានសុភមង្គលពេញមួយជីវិត បន្ថែមពីនេះក៏មានអ្នកខ្លះទៀតបានលើកសរសើរពីរូបសម្រស់គូរដណ្ដឹងរបស់ លោក បូរ ភ័កត្រា ថាពិតជាស្រស់ស្អាតបែបធម្មជាតិសុភាពរាបសារ ពិតជាសាកសមបំផុតសម្រាប់ពិធីករដ៏ឆ្នើមដែលជាទីពេញចិត្តរបស់មហាជនផងដែរ៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)