
TNAOT News
· 05-19
នារីម្នាក់បង្ហោះសារដាស់តឿន ដល់យុវជនមិនត្រូវទទួលទានមី និងគ្រឿងកំប៉ុង វាអាចបណ្ដាលជម្ងឺពោះវៀនធ្ងន់ធ្ងរ
#មីកញ្ចប់# #NEW NEWS# #ខូចសុខភាព# #សង្គម# #គ្រឿងកំប៉ុងផ្អែម# #ព័ត៌មានសង្គម#
2604
នារីម្នាក់បានបង្ហោះសារមួយក្នុងបណ្ដាញសង្គម ដោយបានចែករំលែកបទពិសោធ៍ និងដាស់តឿនដល់អ្នកនិយមចូលចិត្តទទួលទានគ្រឿងកំប៉ុង និងមីកញ្ចប់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈប្អូនប្រុសជីដូនមួយបង្កើតរបស់នាងតែងតែទទួលបានមីកញ្ចប់ និងគ្រឿងកំប៉ុងច្រើនពេក ឥឡូវយុវជនរូបនោះបានដុះដុំសាច់នៅក្នុងពោះវៀន ដោយសារតែអាហារទាំងនេះ តាមរយៈសារមួយនេះបានបង្ហាញពីរូបថតមានសភាពខុសគ្នាខ្លាំង ដោយយុវជនរូបនេះមានសភាពស្គមស្គាំងខ្លាំងមើលសឹងតែមិនស្គាល់ ធ្វើឲ្យគ្រប់គ្នាបានឃើញហើយសម្ដែងក្ដីអាណិតនិងស្រណោះគ្រប់គ្នា។
នេះបើយោងការបង្ហោះរបស់គណនីFacebook មួយមាន ឈ្មោះ Nüt Nüt បានបញ្ជាក់បែបនេះថា៖ «សារនេះផ្លាំទៅបងប្អូនថា ! កុំចូលចិត្តហូបមី ហូបគ្រឿងកំប៉ុងច្រើនពេកវាធ្វើអោយប៉ះពាល់ដល់ពោះវៀនយើងណាស់ ដូចជា ធ្វើអោយបត់ជើងមិនកើត ចុកចាប់ពេញពោះ ស្អិតពោះវៀន មានទាំងដុះដុំសាច់នៅក្នុងពោះវៀនធំទៀត ដុំសាច់របស់ប្អូនជិត ១kg ជាក់ស្តែងប្អូនប្រុសជីដូនមួយបង្កើតខ្ញុំនេះហើយអីឡូវកំពុងធ្វើទុក្ខខ្លាំងណាស់ (កំសត់តាំងពីតូចរហូតដល់ធំ)»។
ក្រោយពីបានឃើញនូវសំណេរនេះ ហើយមហាជនជាច្រើនបានចូលទៅស៊ែរចែករំលែកបន្ត និងបានជូនពរដល់ប្អូនប្រុសរូបនេះឆាប់ជាសះស្បើយផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)