
TNAOT News
· 05-19
ក្រោយពពោះបាន ៧ខែ! ទីបំផុត អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី រៀបចំកម្មវិធីយ៉ាងអធិកអធមបង្ហាញភេទកូនជាផ្លូវការ
#ហ៊ិន ច័ន្ទនីរ័ត្ន# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#
2425
ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានរៀបចំកម្មវិធីទស្សទាយបង្ហាញពីភេទកូនរបស់អ្នកទាំងពីរជាផ្លូវការយ៉ាងអធិកអធម ប្រកបដោយស្នាមញញឹម កាលពីយប់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ក្រោយរង់ចាំដល់គភ៌មានអាយុ ៧ ខែទើបសម្រេចចិត្តបើបង្ហាញ ដោយលទ្ធផលគឺទទួលបានកូនប្រុសដូចបំណង។
ក្នុងវេលាដ៏សែនរំភើបនេះអ្នកនាង ហ៊ិន នីរ័ត្ន និងស្វាមី រៀបចំកម្មវិធីឡើងយ៉ាងធំ មិនត្រឹមតែប៉ុណ្ណោះក៏មានការ Live ផ្ទាល់ពីទិដ្ឋភាពក្នុងកម្មវិធីចែករំលែកដល់បណ្ដាអ្នកគាំទ្របានទស្សនា ដោយកម្មវិធីនេះយើងសង្គេតឃើញថាមានការចូលរួមយ៉ាងច្រើនកុះករ ពោពេញទៅដោយសំឡេងហ៊ោកញ្ច្រៀវទះដៃពីសំណាក់មិត្តក្នុងរង្វង់សិល្បៈ ក៏ដូចជាញាតិមិត្តជាច្រើនដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួម និងបានចូលរួមទស្សទាយពីភេទកូនទៅតាមការយល់ឃើញរៀងៗខ្លួន បន្ថែមពីនេះសម្រាប់អ្នកទាយត្រូវនឹងទទួលបានរង្វាន់ថែមទៀតផង។
គួរបញ្ជាក់ផងដែរ ថាអ្នកនាង នីរ័ត្ន និងស្វាមី លោក ឌី ពេជ្រ ពីមួយថ្ងៃមួយតែងតែបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គម ពិសេសនៅពេលភរិយាមានទម្ងន់ពពោះកូនដំបូង ដែលជាកូនប្រុសស្វាមីប្រាថ្នាចង់បាននោះ គឺស្វាមីពិធីការិនីរូបនេះតែងតែយកចិត្តទុកដាក់គ្រប់ជំហ៊ាន ធ្វើឲ្យហ្វេនៗមិត្តនារីជាច្រើនលួចច្រណែនផងដែរ៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត
៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច
បើចង់បានភាពសប្បាយរីករាយ គួរកាត់ផ្តាច់ទំនាក់ទំនងជិតស្និទ្ធចោល ហើយកុំនៅជិតមិត្តទាំង៥ប្រភេទនេះ
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
យោបល់ទាំងអស់ (0)