
Cambo-China
· 05-19
ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2431
ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ ដោយCambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili។
ជើងហោះហើរត្រង់តភ្ជាប់ឡើងវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ ក៏នឹងអាចបំពេញតម្រូវការកាន់តែច្រើនសម្រាប់អ្នកដំណើរជាធុរជន និងទេសចរជាដើម។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានលើកឡើងថា ជើងហោះហើរត្រង់រវាងទីក្រុងWuxi និងខេត្តព្រះសីហនុ ត្រូវបានចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៨ ខែឧសភា ដោយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili ដែលជើងហោះហើរត្រង់នេះអាចបំពេញតម្រូវការជាច្រើនសម្រាប់អ្នកដំណើរ ដូចជាការធ្វើដំណើរធ្វើអាជីវកម្មជាដើម។
គួរឲ្យដឹងដែរថា ជើងហោះហើរនេះមានអ្នកដំណើរចំនួន ១៣១នាក់ និងអ្នកដំណើរធុរកិច្ចចំនួន ៨ នាក់ ពីទីក្រុងអ៊ូស៊ី ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាមួយយន្តហោះប្រភេទ B737-800 ខណៈជើងហោះហើរថ្មីនេះគឺជាជំហានសំខាន់មួយក្នុងការបង្កើនការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសចិន និងកម្ពុជា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
មនុស្សស្រី៦ប្រភេទ ចូលចិត្តទាក់ទងជាមួយប្តីគេដោយមិនខ្វល់ពីរឿងបាបបុណ្យ
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
យោបល់ទាំងអស់ (0)