TNAOT News

· 05-20

លោក Trump និយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ភ្លាមៗ

#អ៊ុយក្រែន# #NEW NEWS# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

3247

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹង ចាប់ផ្តើមការចរចាឆ្ពោះទៅរកបទឈប់បាញ់ភ្លាមៗ និងការបញ្ចប់សង្រ្គាម បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរយៈពេលពីរម៉ោងជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin។

លោក Trump ដែលបានពណ៌នាការសន្ទនាថាថាលក្ខខណ្ឌសម្រាប់សន្តិភាពនឹងត្រូវចរចារវាងភាគីរុស្សី និងអ៊ុយក្រែន។ ទោះបីជាមានការកត់សម្គាល់ពីសុទិដ្ឋិនិយមពីលោក Trump និងបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏ដោយក៏បទឈប់បាញ់ឬកិច្ចព្រមព្រៀងសន្តិភាពណាមួយមិនទាន់លេចចេញមកជិតឡើយ។

លោក Putin បាននិយាយថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអ៊ុយក្រែនលើ "អនុស្សរណៈស្តីពីកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត" ខណៈដែលលោក Volodymyr Zelensky បាននិយាយថា "នេះគឺជាពេលវេលាកំណត់" ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកកុំឱ្យឃ្លាតឆ្ងាយពីការចរចា។

ខណៈពេលដែលលោក Trump បានបង្ហាញភាពវិជ្ជមានចំពោះការសន្ទនារបស់លោកជាមួយលោកពូទីន ក៏មិនមានការចង្អុលបង្ហាញអំពីពេលដែលការចរចាសន្តិភាពនឹងប្រព្រឹត្តទៅនោះទេ។ ប្រធានាធិបតីរុស្ស៊ីក៏មិនបានថ្លែងទៅកាន់ការទាមទារពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបសម្រាប់បទឈប់បាញ់គ្មានលក្ខខណ្ឌរយៈពេល ៣០ ថ្ងៃដែរ។

បន្ទាប់ពីការហៅទូរស័ព្ទមួយទល់មុខជាមួយលោក Trump លោក Zelensky បានអះអាងសារជាថ្មីអំពីបំណងប្រាថ្នារបស់អ៊ុយក្រែនសម្រាប់ "បទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ" ហើយបានព្រមានប្រសិនបើទីក្រុងម៉ូស្គូមិនត្រៀមខ្លួន "ត្រូវតែមានការដាក់ទណ្ឌកម្មកាន់តែខ្លាំង"៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស