Pisey trip

· 05-23

តើអ្វីជាស្នេហា? ស្នេហាជាអ្វី? ?

#ចំណេះដឹង# #តិចនិចស្នេហា# #និយមន័យ# #ស្នេហា#

2186

គេថាស្នេហា គឺជារឿងដែលយើងមិនអាចហាមឃាត់បាន នរណាៗក៏ធ្លាប់មានដែរ យ៉ាងហោចណាស់់ក៏ធ្លាប់មានម្ដងក្នុងមួយជីវិតដែរ ​ស្នេហាកើតឡើងដោយធម្មជាតិនិងភាពវិជ្ជាមួយដែលមនុស្សគ្រប់រូបចេះដោយឯកឯងដោយពុំចាំបាច់មានគ្រូបងៀ្រនឡើយ ដូចលោកតាព្រហ្មម៉ាញថាមិនខុសទេ រឿងយំ រឿងសើច ក៏ជារឿងកើតឡើងដោយឯកឯងមិនមាននរណាបង្រៀនយើងដូចគ្នា។

(រូបតំណាង)

ទោះជាយ៉ាងណានៅក្នុងលោកយើងនេះ មិនទាន់មាននរណាម្នាក់ដែលអាចឱ្យនិយមន័យនៃពាក្យថា ស្នេហា នេះឱ្យបានត្រឹមត្រូវនៅឡើយគ្រប់ជ្រុងជ្រោយនៅឡើយទេ ​គេគ្រាន់តែអាចនិយាយបានតាមការយល់ឃើញរៀងៗខ្លួនតែប៉ុណ្ណោះ មានអ្នកខ្លះបានថាស្នេហាគឺជាមនោសញ្ចេតនាលើអ្វីមួយដែលកើតឡើងដោយធម្មជាតិនិងគ្មានព្រំដែន រីឯអ្នកខ្លះទៀតថាស្នេហាគឺជារសជាតិជីវិត ស្នេហាជាដង្ហើម ស្នេហាជាថ្នាំទិព ស្នេហាជារបស់នេះរបស់នោះជាដើម។

និយមន័យទាំងអស់ដែលគេបានលើកឡើងមកនោះ គ្មាននរណាម្នាក់ដែលអាចកំណត់ថា ត្រូវឬខុសបានឡើយ ប៉ុន្តែសូមអ្នកចងចាំថា ប្រសិន​​បើអ្នកមានស្នេហា អ្នកកំពុងចុះកុងត្រាជាមួយនឹងការឈឺចាប់ដោយមិនដឹងខ្លួនហើយ អាចជាកុងត្រារយៈពេលខ្លះ ហើយក៏អាចមានរយៈពេលវែងអាចមានសុពលភាពរហូតអស់មួយជីវិតរបស់អ្នកក៏ថាបាន ខ្ញុំសូមស្លេះត្រឹមប៉ុននេះចុះព្រោះបើនិយាយតទៀតដឹងតែបែកជាអូរហូរជាស្ទឹង អាចទៅដល់ទន្លេ សមុទ្រផងក៏មិនដឹង ខ្ញុំនិយាយលេងទេបងប្អូនកុំប្រកាន់អី ព្រោះអី Admin អត់ទាន់មានស្នេហាទេ តែបើទ្រឹស្តីវិញ ១០លើ១០តែម្តង សូមអរគុណច្រើន ចាំចួបគ្នានៅអត្ថបទក្រោយណាបងអូន Bey Bey។

អត្ថបទដើមដោយៈ Pisey trip

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)