
Pisey trip
· 05-23
ឈប់ស្រឡាញ់គេម្នាក់ឯង
#ចំណេះដឹង# #ការស្រឡាញ់# #ស្នេហា#
2816
សួរថាតើអ្នកណាដែលមិនចង់បានស្នេហាបែបស្រឡាញ់គ្នាទាំងសងខាង? គ្រប់គ្នាប្រាកដជាឆ្លើយថាចង់បានតែគ្រប់ៗគ្នានិង ប៉ុន្តែមិនប្រាកដថាក្តីស្រឡាញ់នោះវាសមបំណងរបស់យើងរហូតទេ។
រឿងស្នេហានេះមួយគឺជារឿងដែលពិបាកជាងគេ ហើយមនុស្សភាគច្រើនតែងតែចួបឧបសគ្គ ព្រោះអ្នកកំពុងស្រឡាញ់គេម្នាក់ឯង។

(រូបតំណាង)
ការស្រឡាញ់គេតែម្ខាងនេះគឺឈឺចាប់ជាងអ្វីៗទាំងអស់ ហេតុតែលួចស្រឡាញ់គេ តាមស្វែងរកគណនី Facebookផង IGផង រកលេខទូរស័ព្ទគេទុកលួចឆាត លួចខលទៅគេក៏មាន មនុស្សមួយចំនួនធំបានចូលទៅមើលគណនីបណ្ដាញសង្គមរបស់គេមួយថ្ងៃស្ទើតែ១០០ដងក៏មានដែរ ដូច Admin ពេលចុងខែចឹង ដឹងតែចូលឆែកមើលគណនីធនាគារថាលុយចូលកុងហើយឬនៅអ៊ីចឹងឯង ខ្លះចូលមើលរូបគេ ស្រាវជ្រាវប្រវត្តិគេ ព្យាយាមនិយាយជាមួយគេ ព្យាយាមធ្វើល្អដាក់គេ និយាយពីថាឃើញគេល្អគ្រប់យ៉ាង ហ៊ានធ្វើស្ទើរតែគ្រប់យ៉ាងដើម្បីគេ ទង្វើគ្រប់យ៉ាងនេះគឺព្រោះក្តីស្រឡាញ ប្រាថ្នាចង់ឱ្យគេស្រឡាញ់វិញ តែទោះបីព្យាយាមយ៉ាងណា ក៏គេនៅតែអត់ស្រឡាញ់ដដែល ដូចបទចម្រៀងមានចំណងជើងថា បើខ្ញុំយំអ្នកណាជូតទឹកភ្នែក ច្រៀងដោយកញ្ញា ឈិន ម៉ានិច ចឹងក្នុងនោះមានខ្លឹមសារឃ្លាដំបូងថា ទើបយល់ថាមនុស្សបើគេស្រឡាញ់ មិនធ្វើអ្វីសោះក៏គេអាចស្រឡាញ់ ចំណែកខ្ញុំខំដល់ស្លាប់ទៅវិញ គ្មានថ្ងៃយកបានបេះដូងគេ...យើងស្តាប់តែមួយឃ្លានេះគឺដឹងហើយ ព្រោះបទចម្រៀងភាគច្រើនគេសរសេរចេញពីអារម្មណ៍ និងរឿងរ៉ាវពិតៗមួយចំនួនដែរ បើយើងព្យាយាមស្រឡាញ់គេ ធ្វើល្អដាក់គេ ខំប្រឹងប្រែងដើម្បីគេអស់លទ្ធភាពហើយ គេមើលមិនឃើញ យើងធ្វើមើលមិនឃើញគេវិញទៅ មិនខ្វះទេមនុស្សល្អៗដែលស្រឡាញ់អ្នក កុំព្យាយាមនៅកន្លែងដែលគេមិនផ្តល់តម្លៃឱ្យអ្នក ត្រូវចាំថាមនុស្សយើងគឺមានតម្លៃ មានស្អាតរៀងៗខ្លួន កុំទ្រាំនៅបែបនេះនាំតែឈឺចិត្តឥតអំពើទេ ទម្លាក់វាចុះអ្នកនឹងស្រាលខ្លួន បើចិត្តបន្តិចអ្នកនឹងឃើញមនុស្សម្នាក់ដែលអាចដើររួមផ្លូវជាមួយអ្នករហូតដល់ចាស់ ថាមិនត្រូវមនុស្សម្នាក់នោះកំពុងតែលួចមើលអ្នកក៏ថាបាន ស្រង់ខ្លួនឯងពីរណ្តៅនៃការឈឺចាប់ដោយសារការស្រឡាញ់គេម្នាក់ឯង ចាប់ពីពេលនេះតទៅណា ត្រូវផ្តើមជីវិតសារជាថ្មីជាមួយមនុស្សដែលគេស្រឡាញ់អ្នក ស៊ូៗណា Admin អត់មានអីច្រើនទេ មានតែប៉ុននេះទេ ។
អត្ថបទដើមដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)