Pisey trip
· 2025-06-12
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ
#ចំណេះដឹង# #មនុស្សស្រី# #ស្នេហា#
6289
ពីថ្ងៃមុនខ្ញុំបាននិយាយពីបងប្អូនជាស្រ្តីរួចហើយ ថ្ងៃនេះសុំនិយាយពីបងៗបុរសវិញម្តង បងៗបុរសមួយចំនួន តែងតែគិតខុសទៅលើមនុស្សស្រី ពេលខ្លះគាត់ង គាត់ខឹង ចង់ឱ្យយើងលួងទេ ដល់ពេលមិនលួងគាត់ក៏ខឹងគិតថាដៃគូរស្នេហាគាត់មិនស្រឡាញ់គាត់ដូចមុនទេ ភាគច្រើនមនុស្សប្រុសមួយចំនួនធំតែម្តង ខ្ញុំហ៊ាននិយាយចឹងហ្មង គឺស្រឡាញ់នៅតែស្រឡាញ់ តែទង្វើចាប់ផ្តើមលែងដូចមុន ចេះធុញទ្រាន់មនុស្សស្រីដែលខ្លួនស្រឡាញ់ ដឹងអត់ថាពេលអ្នកធ្វើបែបនិងភាគីម្ខាងទៀតអន់ចិត្តប៉ុណ្ណា មនុស្សប្រុសខ្លះនិយាយដើមសង្សារខ្លួនឯងប្រាប់អ្នកដទៃ ថានាងអ៊ីចេះ ថានាងអ៊ីចុះ បើជ្រុលជាចឹងហើយ ម្តេចមិនសួរនាំនាងខ្លួនឯងទៅ ចាំបាច់យករឿងផ្ទាល់ខ្លួនទៅហែកហួរឱ្យអ្នកផ្សេងដឺងទៅវិញ។

(រូបតំណាង)
ភាពជាបុរស គប្បីត្រូវឱ្យតម្លៃស្រ្តី ជាភេទទន់ខ្សោយ ត្រូវលើកកម្ពសយេនឌ័រ ខ្ញុំជឿថាគ្រប់រឿងតែមានដំណោះស្រាយបើដោះស្រាយជាមួយគ្នាមិនចេញទេសឹមចេញទៅក្រៅរកជំនួយ មិនមែនដើរនិយាយដើមគ្នាបែបនេះទេ ។
រឿងមួយទៀត គឺរឿងមិត្តភក្តិស្រីៗខ្លួនជាប្រុសទេ ស្និតស្នាលជាមួយមិត្តភក្តិស្រីៗជាសង្សារខ្លួនឯងទៀត សួរថាចិត្តជាមនុស្សស្រីអ្នកណាមិនខឹង រឿងផឹកស៊ីក៏អ៊ីចឹងដែរ មិនចាំបាច់គេហៅទើបត្រឡប់មកវិញនោះទេ ត្រូវដាក់លក្ខខណ្ឌឱ្យខ្លួនឯង បើកំណត់ខ្លួនឯងមិនបានផង កុំចង់មកបង្កើតគ្រួសារ មើលទៅវាមិនអាចទៅរួចទេ ត្រូវចាំថាមនុស្សស្រីគេទុកចិត្តផ្ញើវាសនាតែលើមនុស្សដែលអាចមើលថែនាងបាន បើយកមកហើយនាំដំបៅទ្រូងសុខចិត្តអត់ល្អជា បងៗឃើញទេ សម័យនេះមេម៉ាយៗក្មេងៗណាស់ ដោយសារហេតុអីដឹងឬអត់និង? គឺដោយសារមនុស្សប្រុសដែលគ្មានទំនួលខុសត្រូវនិងហើយដែលធ្វើឱ្យនាងអស់ចិត្ត លែងទ្រាំ សុខចិត្តរស់នៅម្នាក់ឯងប្រសើរជា ។
ត្រង់នេះបងៗបុរសគួរតែដឹងឱ្យច្បាស់ កុំភ្លេចថាមនុស្សស្រីគេមានជម្រើសច្រើនណាស់ គេនៅក្មេង នៅស្អាត មិនខ្វះមនុស្សដែលស្រឡាញ់គេទេ បើមិនជឿ សាកសួរបងៗស្រីៗដែលមានប្តីហើយលមើលក៏បាន ជាក់ស្តែងក្នុងចំណោម១០នាក់ មានប្រាំមួយ ប្រាំពីរនាក់ហើយដែលធ្លាប់មានសង្សារ ខ្លះទៀតស្រឡាញ់គ្នាបួនដប់ឆ្នាំក៏មាន សួរថាហេតុអីបានគាត់ចោលសង្សារ មកយកប្តីគាត់ មូលហេតុមានតែមួយទេ គឺគាត់ជាមនុស្សដែលគិតវែងឆ្ងាយ រកមនុស្សប្រុសម្នាក់ដែលអាចមើលថែគាត់បាន មិនមែនសង្សារដែលចេះតែស្រឡាញ់មិន តែមិនមានគម្រោងអនាគតជាមួយនាងឡើយ ត្រង់នេះកុំនិយាយថានាងជាមនុស្សស្រីសាវ៉ា ចុះមនុស្សប្រុសមានស្នេហាលួចលាក់ ដើរផឹកស៊ីស្រីញីអូនបងរហូតនោះជាមនុស្សត្រឹមត្រូវមែន?
ល្មមហើយល្មមឈប់ដាក់បន្ទុលលើមនុស្សស្រីទៀតទៅ ទុកលំបាកមនុស្សស្រីមានច្រើនតែចិត្តធ្ងន់ បើចាប់មិនបានផ្ទាល់ភ្នែកទេសឹងតែមិនជឿពាក្យអ្នកដទៃឡើយ និយាយយូរទៅអាចបែកជាអូរ ហូរជាស្ទឹង សឹងតែកើតជាទន្លេ សមុទ្រផង ចឹងហើយខ្ញុំសុំស្លេះត្រឹមនេះចុះ កុំថាខ្ញុំជាមនុស្សមាត់ច្រើនអីបងៗបុរសបើអាចកែចរិតខ្លួនឯងបានគួរតែកែទៅណាទាន់មានពេល កុំចាំដល់ខែងងឹងទើបរកចង្កៀងមកអុច ត្រូវតែត្រៀមទុកជាមុនព្រោះយើងមិនដឹងថាភ្លើងដាច់ពេលណាទេ មួយទៀតសុំជូនពរប្រុសសាវ៉ាចេះស្មោះទាំងអស់គ្នាណា ។
សរុបរួមមកខ្ញុំនិយាយនេះមិនមែននិយាយទៅកាក់បងៗពូៗអ៊ំៗប្រុសៗទាំងអស់ទេ ខ្ញុំថាតែអ្នកខូចៗទេ អ្នកល្អកុំយកខ្លួនបៀតអី បើកើតទុក្ខមិនសុខចិត្តចង់តវ៉ា អាចចូលក្នុង ខមិតអំពីមតិយោបល់របស់អ្នកទាំងអស់គ្នាបាន ខ្ញុំរីករាយនិងឆ្លើយតប តែកុំជេរ រិះគត់ដើម្បីស្ថាបនាបានហើយចា!
អត្ថបទដើមដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បវរកញ្ញ ហ្វីយ៉ាតា ស្នើឲ្យប្រជាពលរដ្ឋខ្មែរ ព្យាយាមដោះស្រាយដោយសន្តិវិធី ជៀសជាងប្រើហិង្សាដោយការយល់ច្រឡំ
អតីតប្រធានាធិបតីមីយ៉ាន់ម៉ាត្រូវបានដោះលែង ខណៈដែលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់បន្ថយទោស
ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
យោបល់ទាំងអស់ (0)