
TNAOT News
· 06-17
CMAC បន្តរកឃើញគ្រាប់មីនតោនបន្ថែមក្នុងតំបន់គ្រោះថ្នាក់ ភូមិសាស្ត្រខេត្តចំនួន២
#NEW NEWS# #សង្គម# #អង្គភាព CMAC# #ខេត្តប៉ៃលិន# #មីនតោន# #ព័ត៌មានសង្គម# #ខេត្តឧត្តរមានជ័យ#
2175
កងកម្លាំងអង្គភាព CMAC បានចុះអនុវត្តភារកិច្ច រាវរក និងបោសសម្អាតធានាសុវត្ថិភាព នៅតំបន់កើតហេតុផ្ទុះគ្រាប់មីនតោន ស្ថិតក្នុង តំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥។
ជាលទ្ធផល រកឃើញគ្រាប់មីនតោនបន្ថែមចំនួន ៣គ្រាប់នៅក្នុងតំបន់ទីតាំងកើតហេតុនោះ។ បន្ថែមពីនេះ កាលពីថ្ងៃ ១០ មិថុនា ២០២៥ កម្លាំងជំនាញ CMAC ក៏បានចុះបោសសម្អាតធានាសុវត្ថិភាពក្នុងករណីផ្ទុះមីនតោននៅខេត្តប៉ៃលិន និងរកឃើញគ្រាប់មីនតោនចំនួន ៣គ្រាប់ ដូចគ្នា។
គួរបញ្ជាក់ផងដែរថា គ្រាប់មីនតោន គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ជីវិត និងសុវត្ថិភាពសាធារណជន។ ហេតុនេះហើយអង្គភាពCMAC នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋជៀសវាងនឹងវត្ថុបង្កសង្ស័យ និងជូនដំណឹងភ្លាមៗទៅកាន់អាជ្ញាធរមូលដ្ឋាន ឬក្រុមឆ្លើយតបរហ័សរបស់ CMACផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥
យោបល់ទាំងអស់ (0)