
Cambo-China
· 06-19
នាវាដឹកទំនិញដំបូង ចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ
#ប្រទេសកម្ពុជា# #ក្រុងព្រះសីហនុ# #សង្គម# #ព័ត៌មានសង្គម# #នាវាដឹកទំនិញ# #ប្រទេសចិន# #CAMBO-CHINA#
2236
នាវាដឹកទំនិញដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។កំពង់ផែចិនTaicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming។ ការបើកជើងនាវាឆ្ពោះទៅត្រង់ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណីចន្លោះ ១៥ ទៅ ២០ថ្ងៃ មកនៅត្រឹមតែ ៩ថ្ងៃ។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានបញ្ជាក់ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា បច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញតាមកំពង់ផែបាន ដឹកត្រង់ពីចិនមកកម្ពុជា និងដឹកត្រង់ពីកម្ពុជាទៅចិន ដោយមិនបាច់ពឹងពាក់ប្រទេសជិតខាង ដើម្បីផ្ទេរទំនិញ។ ការដឹកជញ្ជូនទំនិញដោយផ្ទាល់បានសន្សំសំចៃពេលវេលាបានច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺកាត់បន្ថយការចំណាយបានច្រើនជាងមុនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
យោបល់ទាំងអស់ (0)