
Pisey trip
· 06-23
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង
#ក្រូចថ្លុង# #អត្ថប្រយោជន៍# #សុខភាព# #របបអាហារ#
2087
ក្រូចថ្លុង (Pomelo) វាសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់សុខភាព វាជាផ្លែឈើមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ សាច់ខាងក្នុងអាចមានច្រើនពណ៌ ដូចជា ស លឿង ផ្កាឈូក ឬក្រហម ទៅតាមពូជ វាមានរសជាតិផ្អែម និងជូរ មានរសជាតិឈ្ងុយ ហើយពេញនិយមទាំងសម្រាប់ញ៉ាំស្រស់ និងសម្រាប់កែច្នៃជាអាហារសម្រន់ ឬបង្អែម។

(រូបតំណាង)
១-អត្ថប្រយោជន៍
ក្រូចថ្លុងមាន អត្ថប្រយោជន៍ រួមមាន បង្កើនភាពស៊ាំ ចិញ្ចឹមបេះដូង កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ប្រឆាំងរ៉ាឌីកាល់សេរី ថែរក្សាប្រព័ន្ធរំលាយអាហារ និងជួយគ្រប់គ្រងទម្ងន់ វាត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលជួយឱ្យអ្នកមានសុខភាពល្អដែលគួរមានទុកនៅក្នុងផ្ទះ។
សម្បូរទៅដោយវីតាមីន Cខ្ពស់ អត្ថប្រយោជន៍សំខាន់ៗ ជួយពង្រឹងប្រព័ន្ធការពាររាងកាយពីបរិមាណវីតាមីន Cខ្ពស់ ដែលវាមាន ជួយការពារជំងឺផ្តាសាយ ប្រឆាំងមេរោគ និងលើកកម្ពស់ដំណើរការនៃកោសិកាឈាមស សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម បន្ថយល្បឿននៃកោសិកា ក្រូចថ្លុងមានផ្ទុក សារធាតុ anthocyanins, flavonoids និងវីតាមីន C ដែលជួយកាត់បន្ថយការខូចខាតកោសិកាពីរ៉ាឌីកាល់សេរី ពន្យាភាពចាស់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗ។
ចិញ្ចឹមបេះដូង កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ (LDL) និងបង្កើនកូលេស្តេរ៉ុលល្អ (HDL) កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។
គ្រប់គ្រងទម្ងន់ និងប្រព័ន្ធបន្ទោរបង់ជាតិសរសៃក្នុង ផ្លែទទឹមមានអត្ថប្រយោជន៍ ជួយបង្កើនការឆ្អែត កាត់បន្ថយចំណង់អាហារ ជំរុញប្រព័ន្ធបន្ទោរបង់កាន់តែប្រសើរ កាត់បន្ថយបញ្ហាទល់លាមក។
២-ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ក្រូចត្លុងមានប្រយោជន៍ ក្នុងការពន្យឺតការស្រូបយកជាតិស្ករ និងកាត់បន្ថយការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាម។ សាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
៣-របៀបជ្រើសរើសទទួលទាន ផ្លែទទឹម ដើម្បីទទួលបាន អត្ថប្រយោជន៍ ច្រើនបំផុត
ជ្រើសរើសផ្លែឈើទុំ។
សំបកគឺរលោង និងរឹងមាំ ពណ៌បៃតងលឿង និងមិនមានស្នាមជាំ។
ជៀសវាងអាហារកែច្នៃដែលមានជាតិស្ករខ្ពស់ ដូចជាស្ករគ្រាប់ ឬទឹកស៊ីរ៉ូ
៤-ការប្រុងប្រយ័ត្នចំពោះការបរិភោគ
ទទួលទានផ្លែឈើ ១ភាគ៤ ទៅ១ភាគ២ ក្នុងមួយថ្ងៃ ប្រហែល ១៥០-៣០០ ក្រាម ។
សូមប្រយ័ត្នចំពោះអ្នកជំងឺដែលមានជំងឺតម្រងនោមព្រោះវាផ្ទុកបរិមាណប៉ូតាស្យូមខ្ពស់គួរសម បើទទួលទានច្រើនពេក វាអាចបង្កើនបរិមាណប៉ូតាស្យូមខ្ពស់ក្នុងខ្លួនច្រើនដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់ ទោះបីជាអត្ថប្រយោជន៍ផ្លែក្រូចថ្លុង មានច្រើនក៏ដោយ អ្នកគួរតែប្រយ័ត្នចំពោះអ្នកដែលប្រើថ្នាំមួយចំនួន ដូចជាថ្នាំ Statins ឬថ្នាំបញ្ចុះឈាម ព្រោះវាអាចមានប្រតិកម្មជាមួយនឹងសារធាតុនៅក្នុង ផ្លែក្រូចថ្លុង។
ចំណាំ៖ ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលទទួលទានជាប្រចាំ
អត្ថបទដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)