
TNAOT News
· 06-20
ជនជាតិអាហ្វហ្គានីស្ថាន ២៦៩នាក់ត្រូវបានដោះលែងពីប៉ាគីស្ថានត្រឡប់ទៅផ្ទះវិញ
#អ្នកសារព័ត៌មាន# #ជនចំណាកស្រុក# #NEW NEWS# #ព័ត៌មាន# #អាហ្វហ្គានីស្ថាន# #ព័ត៍មានអន្តរជាតិ# #ប៉ាគីស្ថាន#
2042
ជនជាតិអាហ្វហ្គានីស្ថាន សរុបចំនួន ២៦៩នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់ប្រទេសប៉ាគីស្ថាន ត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតអាហ្វហ្គានីស្ថានវិញ កាលពីថ្ងៃព្រហស្បតិ៍ ម៉ោងនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក Tolonews នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។ប្រព័ន្ធផ្សព្វផ្សាយឯកជន បានបញ្ជាក់ថា «អតីតអ្នកទោសរួមទាំងស្ត្រី និងកុមារ ដែលត្រូវបានឃុំខ្លួនរយៈពេល ៣ខែនៅក្នុងពន្ធនាគារផ្សេងៗគ្នានៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអាហ្វហ្គានីស្ថានវិញនៅចំណុចឆ្លងកាត់Torkham»។
គួរបញ្ជាក់ផងដែរថា ប្រទេសប៉ាគីស្ថាន បានដោះលែងអ្នកទោសអាហ្វហ្គានីស្ថាន រាប់រយនាក់ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ ទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានស្នើសុំជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដោយគ្មានឯកសារធ្វើដំណើរស្របច្បាប់ឱ្យចាកចេញពីប្រទេសជិតខាងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
មករដូវមិនទៀងតើមានជំងឺអ្វីខ្លះ?
យោបល់ទាំងអស់ (0)