TNAOT News

· 06-23

សមត្ថកិច្ចចុះបង្រ្កាបទីតាំងលួចលាក់លេងល្បែងស៊ីសងនាពេលពេលយប់យកមកអប់រំធ្វើកិច្ចសន្យា

#NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #ល្បែងស៊ីសង#

2182

បន្ទាប់ពីមានAccount Facebook ឈ្មោះ Bros Heang បានបង្ហោះតាមបណ្តាញសង្គមដែលមានខ្លឹមសារថា: តើអាចោរជើងមួយដែលគេហៅថាអាប៉ោង លេងដុះស្លែនៅភូមិរាមគន់ ឃុំគារ ស្រុមោងប្ញស្សី ខេត្តបាត់ដំបង ជារបស់អ្នកណា ហេតុអ្វីសមត្ថកកិ្ចស្រុមោងប្ញស្សីមិនហ៊ានបង្ក្រាប បណ្តែតបណ្តោយអោយលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ ហើយសមត្ថកិច្ច ស្រុកមោងប្ញស្សីដឹងប្ញធ្វើមិនដឹង ប្រជាពលរដ្ឋហាក់ដូចជាអស់ជំនឿទៅលើមន្ត្រីសម្ថកិច្ចស្រុកមោងប្ញស្សី ហើយប្រជាពលរដ្ឋបន្តទៀតថាកន្លែងណាមានល្បែងស៊ីសង កន្លែងនោះតែងតែមានចោរលួច ចោរឆក់ ចោរប្លន់ ប្រជាពលរដ្ឋសំណូមពរអោយមន្ត្រីមានសមត្ថកិច្ចស្រុកមោងប្ញស្សី ចុះបង្ក្រាបផង។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ សហការជាមួយកម្លាំងជំនាញនៃអធិការនគរបាលស្រុកមោងប្ញស្សី បានចុះទៅដល់លំនៅដ្ឋានឈ្មោះ កាក់ សាលី ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុមោងប្ញស្សី ខេត្តបាត់ដំបង ដែលជាម្ចាស់ផ្ទះលួចលាក់ផ្តល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) និងបានជួបម្ចាស់ផ្ទះឈ្មោះ កាក់ សាលី ជាលទ្ធផលរកឃើញថាផ្ទះរបស់ឈ្មោះ កាក់ សាលី ពិតជាផ្តល់ទីតាំងលួលាក់លេងល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន គឺលួចលេងតែពេលយប់នោះទេ។

យ៉ាងណាមិញករណីលេងល្បែងស៊ីសងខុសច្បាប់ខាងលើ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំទៅកាន់ម្ចាស់ផ្ទះអោយបញ្ឈប់លួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតទៅទៀត និងជួយផ្តល់ព័ត៌មានជូនសមត្ថកិច្ច បើរកឃើញថាម្ចាស់ផ្ទះខាងលើ នៅតែបន្តការលួចលេងល្បែងស៊ីសងខុសច្បាប់នៅកន្លែងផ្សេងទៀត៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)