TNAOT News

· 06-26

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #ខេត្តព្រះវិហារ# #កូរ៉េខាងជើង# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #សិប្បកម្ម#

2840

១. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ខេត្តឧត្តរមានជ័យដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ។

២​. ថៃបើកច្រកទ្វារអន្តរជាតិភ្នំដីឲ្យពលករខ្មែរត្រលប់មកកម្ពុជាវិញ សម្រាប់តែថ្ងៃទី២៦នេះប៉ុណ្ណោះ

ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ភាគីថៃបើកឱ្យអនុញ្ញាតឱ្យពលករដែលកកស្ទះ នៅផ្សារថៃឱ្យចេញមកប្រទេសកម្ពុជាវិញ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ ម៉ោង ១៦:០០ នាទីរសៀល សម្រាប់តែថ្ងៃទី២៦នេះ។

៣. សម្តេចតេជោ ក្លាយជាអគ្គភស្តុភាជាន់ខ្ពស់ដឹកនាំកងទ័ពដែលកំពុងឈរជើងជួរមុខព្រំដែនកម្ពុជា-ថៃ

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទទួលតួនាទីជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីដឹកនាំនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងជួរមុខតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

៤. ខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី កំពុងជួសជុលឡើងវិញ ក្រោយខូចខាតដោយសារកត្តាធម្មជាតិ និងអាយុកាល

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះរចនាសម្ពន្ធ​ប្រាសាទនេះ ឱ្យមានភាពរឹងមាំឡើងវិញ។

៥. គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថាការបិទព្រំដែនជាឯកតោភាគីរបស់ថៃប៉ះពាល់ ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ ដោយការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន។

៦. សិប្បកម្មមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវអគ្គិភ័យលេបត្របាក់ខូចខាតស្ទើរទាំងស្រុង

សិប្បកម្ម សិ ប៊ិ អេ ផ្គត់ផ្គង់ចេកអំបូងលឿង​ មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ 

៧. ត្រឹមរយៈពេល ៧ថ្ងៃ! កសិករខេត្តព្រះវិហារ បានលក់ល្ពៅឲ្យខាងក្រុមហ៊ុន និងផ្សារទំនើបចំនួន ៣៤៣តោន

នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១៧ដល់២៤ ខែមិថុនា មន្ត្រីកសិកម្មឃុំខេត្តព្រះវិហារ បានជួយសម្របសម្រួលលក់ល្ពៅជូនកសិករបានចំនួន ៣៤៣ តោន។

៨. ប្រមុខរបបយោធាមីយ៉ាន់ម៉ា គ្រោងនឹងរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះគ្រោងនឹងរៀបចំការបោះឆ្នោតនៅក្នុងខែធ្នូ និងខែមករា ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយបន្តទៅមុខជាមួយនឹងការស្ទង់មតិដែលត្រូវបានបរិហារថាជាការបោកប្រាស់ដោយអ្នកឃ្លាំមើលអន្តរជាតិ។

៩. ប្រទេសចិនចាត់វិធានការលើការទាមទារថ្នាំ fentanyl សំខាន់ៗរបស់សហរដ្ឋអាមេរិក

ប្រទេសចិនបានចាត់វិធានការជាបន្តបន្ទាប់ក្នុងសប្តាហ៍មុនលើការប្រឆាំងគ្រឿងញៀន ជាសញ្ញានៃកិច្ចសហប្រតិបត្តិការជាមួយការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់សកម្មភាពកាន់តែខ្លាំងលើថ្នាំ opioid fentanyl សំយោគ ដែលជាការរំខានដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគី។

១០. កូរ៉េខាងជើង នឹងបើកដំណើការតំបន់ទេសចរណ៍សម្រាប់ភ្ញៀវក្នុងស្រុកនៅដើមខែកក្កដាខាងមុខ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើងបានបញ្ចប់ការសាងសង់តំបន់ទេសចរណ៍ដ៏ធំមួយនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាគម្រោងសំខាន់មួយដែលត្រូវបានជំរុញដោយមេដឹកនាំគីមជុងអ៊ុនអស់រយៈពេលជាច្រើនឆ្នាំដើម្បីលើកកម្ពស់វិស័យទេសចរណ៍៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស