
TNAOT News
· 06-27
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥
#ថាក់ស៊ីន ស៊ីណាវ៉ាត់# #ប្រទេសថៃ# #បណ្តុំព័ត៌មានថ្មីៗ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម# #ខេត្តឧត្តរមានជ័យ#
3990
១. សម្តេចតេជោឲ្យសិក្សាធ្វើច្បាប់ដកសញ្ជាតិជនជាតិខ្មែរដែលឃុបឃិតជាមួយបរទេស ប្រឆាំងនឹងជាតិឯង
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់គំនិតឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិពីពលរដ្ឋខ្មែររូបណា ដែលឃុបឃិតជាមួយបរទេសដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ។
២. កម្លាំងជំនាញកំពុងរុករកប្តីប្រពន្ធចំណាស់ ២នាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកដ
កាលពីវេលាម៉ោងប្រមាណ៣ទាបភ្លឺ ចូលថ្ងៃទី២៧មិថុនា ២០២៥ មានករណីលិចទូកដបណ្ដាលឲ្យម្ចាស់ទូកពីរនាក់ប្តីប្រពន្ធដែលមានវ័យប្រមាណ៧០ឆ្នាំ បានបាត់ខ្លួននៅចំណុចកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣. សាខា ក.ប.ប. ខេត្តកណ្ដាល ពិនិត្យរកឃើញបន្លែមានផ្ទុកសំណល់ថ្នាំកសិកម្ម នាំចូលតាមច្រកទ្វាអន្តរជាតិជ្រៃធំ
នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តកណ្ដាល បានរកឃើញបន្លែចំនួន ៤សំណាកគំរូ រួមមានស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ មានវត្តមានសំណល់ថ្នាំកសិកម្ម នាំចូលតាមរថយន្តដឹកទំនិញ នៅច្រកទ្វាអន្តរជាតិជ្រៃធំ។
៤. សម្ដេចតេជោ ណែនាំឱ្យអភិបាលខេត្តព្រះវិហារមើលការខុសត្រូវឱ្យបានដិតដល់លើជនភៀសសឹក
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ណែនាំឱ្យអភិបាលខេត្តព្រះវិហារមើលការខុសត្រូវឱ្យបានដិតដល់លើជនភៀសសឹក និងត្រូវលើកសំណើទៅរាជរដ្ឋាភិបាល ដើម្បីបញ្ជូនឃីតជាសម្ភារៈ ដូចជា មុង ភួយ និងកន្ទេលថែមទៀតសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។
៥. ករណីអគ្គិភ័យឆេះទូកុងតឺន័រយ៉ាងសន្ធោសន្ធៅ នៅខណ្ឌកំបូលបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិអស់ខ្ទង់ម៉ឺនដុល្លារ
នៅវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានឆាបឆេះទូកុងតឺន័រ នៅចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
៦. បេក្ខជននាយករដ្ឋមន្ត្រីទី៣ របស់គណបក្សភឿថៃ ត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់
បេក្ខជននាយករដ្ឋមន្ត្រីទី៣ របស់គណបក្សភឿថៃ លោក Chaikasem Nitisiri បានប្រាប់កម្មវិធីទូរទស្សន៍ក្នុងស្រុកមួយនាព្រឹកថ្ងៃសុក្រនេះថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ប្រសិនបើចាំបាច់សម្រាប់ប្រទេស។
៧. អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន នឹងត្រូវកាត់ទោសពីបទប្រមាថព្រះមហាក្សត្រនៅសប្តាហ៍ក្រោយ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងមានភាពចម្រូងចម្រាសនៅក្នុងប្រទេសថៃ នឹងត្រូវកាត់ទោសពីបទប្រមាថព្រះមហាក្សត្រនៅសប្តាហ៍ក្រោយ ខណៈថៃកំពុងមានភាពតានតឹងផ្នែកនយោបាយ ស្របពេលដែលកូនស្រីរបស់លោក ដែលជានាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នប្រឈមមុខនឹងការបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី និងសកម្មជនគំរាមធ្វើបាតុកម្ម។ នេះបើយោងតាមសារព័ត៌មាន CNA។
៨. មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបាន មានតម្លៃប្រហែល ៣០០ លានដុល្លារអាម៉េរិក
ក្រុមមន្ត្រីបាននិយាយថា ថ្នាំញៀនខុសច្បាប់ដែលរឹបអូសបានមានតម្លៃជិត ៣០០ លានដុល្លារអាម៉េរិក ត្រូវបានបំផ្លាញនៅក្នុងទីក្រុងធំៗរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រចាំឆ្នាំប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់។
៩. ទីក្រុងសេអ៊ូលស្នើឲ្យកូរ៉េខាងជើងផ្តល់ការជូនដំណឹង មុនពេលបើកទំនប់ទឹកឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានស្នើសុំឲ្យកូរ៉េខាងជើងផ្តល់ការជូនដំណឹងជាមុននៅពេលបើកទំនប់ទឹកឆ្លងកាត់ព្រំដែន ដោយទីក្រុងសេអ៊ូលបានលើកឡើងពីហេតុផលមនុស្សធម៌។
១០. ភាគខាងជើងប្រទេសថៃ ត្រូវវាយប្រហារដោយទឹកជំនន់ភ្លាមៗ ជម្រុញឲ្យប្រជាជនត្រូវជម្លៀសចេញបន្ទាន់
ខេត្តឈៀងរ៉ៃ ដែលស្ថិតនៅខាងជើងប្រទេសថៃ កំពុងរងគ្រោះដោយទឹកជំនន់វាយប្រហារភ្លាមៗ ជន់លិចតំបន់ជាច្រើន បន្ទាប់ពីមានភ្លៀងមួយយប់ពេញ កាលពីថ្ងៃព្រហស្បតិ៍ បន្តរហូតដល់ព្រឹកថ្ងៃសុក្រនេះ ដែលបង្កឲ្យខូចខាតផ្ទះសម្បែង ដីស្រែចំការ របស់អ្នកស្រុកនៅ Phaya Mengrai (ផាយ៉ាម៉េងរ៉ៃ) និង Wiang Chai (វៀងចៃ) រងគ្រោះខ្លាំងជាងគេ បង្ខំឱ្យប្រជាជនត្រូវជម្លៀសចេញជាបន្ទាន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
មនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ជាមនុស្សពុតត្បុត ល្អតែមុខតែក្រោយខ្នងស្អុយរលួយ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
យោបល់ទាំងអស់ (0)