TNAOT News

· 06-30

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

#សម្តេចតេជោ ហ៊ុន សែន# #បណ្តុំព័ត៌មានថ្មីៗ# #ក្រសួងសុខាភិបាល# #កីឡាតេក្វាន់ដូ# #សង្គម# #ព័ត៌មានសង្គម#

4184

១. សម្តេចតេជោ ហ៊ុន សែន៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា ដោយយកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

២.ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តន៏ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក

ដោយមើលឃើញនៅអត្រាគ្រោះថ្នាក់ និងការបាត់បង់អាយុះជីវិតកុមារដោយសារការលង់ទឹក ក្រសួងសុខាភិបាលបានអនុម័តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹកក្រោមការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាពីការអង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា។

៣. កម្ពុជាកំពុងក្តោបក្តាប់ម្ចាស់ដំណែងចំណាត់ថ្នាក់លេខ១លើតារាងមេដាយ ដោយអត្តពលិកកម្ពុជាឈ្នះមេដាយសរុប ៨៧គ្រឿង

គណៈកម្មការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅកម្ពុជាបានប្រារព្ធពិធីបំពាក់មេដាយជាផ្លូវការ សម្រាប់វិញ្ញាសាចំនួន២២ ដែលបានបញ្ចប់ការប្រកួត ខណៈមកទល់និងពេលនេះម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ៨៧គ្រឿងច្រើនជាងគេ ក្នុងនោះមានមេដាយមាស ៤២គ្រឿង ប្រាក់៣៩គ្រឿង និងសំរិទ្ធ ៦គ្រឿង ។

៤. ប្រទេសកាណាដាលុបចោលពន្ធលើសេវាកម្មឌីជីថល ដើម្បីជំរុញកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលជាប់គាំង

ប្រទេសកាណាដាបានលុបចោលពន្ធលើសេវាកម្មឌីជីថលរបស់ខ្លួនដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអាទិត្យប៉ុន្មានម៉ោងមុនពេលវាចូលជាធរមាន ក្នុងគោលបំណងជំរុញការចរចាពាណិជ្ជកម្មដែលជាប់គាំងជាមួយសហរដ្ឋអាមេរិក។

៥. គ្រោះរញ្ជួយដីកម្រិត ៥.៣រ៉ិចទ័រ វាយប្រហារភាគកណ្តាលប៉ាគីស្ថាន តែពុំមានអ្នកស្លាប់ និងរបួសឡើយ

នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក គ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័របានវាយប្រហារកណ្តាលប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃអាទិត្យ ។ ហេតុការណ៍នេះបានកើតឡើងប្រហែលម៉ោង ៣៖៣០នាទីព្រឹកម៉ោងក្នុងស្រុក ជាមួយនឹងចំណុចកណ្តាលប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Barkhan ដែលជាទីក្រុងនៅក្នុងខេត្ត Balochistan ភ្នំនៃប្រទេសប៉ាគីស្ថាន ដោយមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធ្ងន់ធ្ងរនោះទេ ។

៦. ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្ស ៤៥ នាក់ក្នុងនោះមានកុមារ ១២ នាក់ចាប់តាំងពីការចាប់ផ្តើមនៃខ្យល់មូសុងក្នុងសប្តាហ៍នេះ។

៧. កក្រើកពេញបណ្ដាញសង្គម! តារាភេទទី៣ ម៉ែវ៉ែប ដឹកដៃគូស្នេហ៍រូបសង្ហាចូលរោងជ័យយ៉ាងមានក្ដីសុខ

តារាកំប្លែងភេទទី៣ ម៉ែវ៉ែប បានដឹកដៃគូស្នេហ៍ចូលរោងជ័យកក្រើកពេញបណ្ដាញសង្គម ដោយមានមហាជននិងមិត្តរួមអាជីពសិល្បៈជាច្រើនបានចូលរួមអបអរសាទរ និងសម្ដែងអារម្មណ៍រំភើប ដោយតារាភេទទី៣រូបនេះ បានរកឃើញគូស្នេហ៍រូបសង្ហាអាចចាប់ដៃគ្នាសាងអនាគតគ្រួសាររួមគ្នា។

៨. ទោះបីមមាញឹកការងារ លោក G-Devith និងភរិយា ឆ្លៀតពេលផ្ដល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា នៅតំបន់មុំបី

តារាចម្រៀងឯករាជ្រ លោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានឆ្លៀតពេលពីការងារសិល្បៈនាំយកនៅគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈមួយចំនួន ជូនដល់កងទ័ពកម្ពុជានៅតំបន់មុំ៣ ក្រោយទើបតែបានដកឃ្លាពីការងារសិល្បៈ និងមុខជំនួញអនឡាញ ដែលកំពុងតែមានសន្ទុះទីផ្សារខ្លាំង តែតារាទាំង២រូបនេះ មិនដែលភ្លេចសោះឡើយនៅការចែករំលែក និងផ្ដល់ជាកំម្លាំងចិត្ត ក៏ដូចជាបានទទួលទានអាហាររួមគ្នាជាមួយបងៗកងទ័ពជួរមុខ ដើម្បីឲ្យមានភាពស្និតស្នាលបង្ហាញពីការសាមគ្គីភាពដ៏កក់ក្ដៅក្នុងនាមជាខ្មែរតែមួយ។

​៩. តារា​សម្តែងហុងកុងលោក Chow Yun Fat នឹង​ទទួល​ពាន​រង្វាន់ Star Awards ២០២៥ នាសប្តាហ៍ទី១ខែក្រោយនេះ

លោក Chow Yun Fat ដែលជាតួសម្តែងរឿងភាគហុងកុងនឹងមានវត្តមាននៅក្នុងកម្មវិធី Star Awards នៅឆ្នាំនេះនៅថ្ងៃទី ៦ ខែកក្កដា ក្នុងនាមជាអ្នកឈ្នះពានរង្វាន់សម្រាប់ខួបលើកទី ៣០ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំ។ លោក Chow បានដើរតួរជាតួឯកក្នុងភាពយន្តជាង១០០ ហើយជាតារាភាពយន្តដ៏សំខាន់មួយរូប ដែលអាចផ្លាស់ប្តូរ និងបត់បែនតាមប្រភេទភាពយន្តជាមួយនឹងរឿងបុរាណជាសកលដូចជា A Better Tomorrow (១៩៨៦) និង Crouching Tiger Hidden Dragon (២០០០) ជាដើម។

១០. កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)