TNAOT News

· 07-06

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះ ០១ខ្នង នៅក្រុងបាត់ដំបង

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2582

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣៥នាទី មានករណីនអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋ០១ខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចក្រុមទី១៣ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ករណីអគ្គិភ័យមួយនេះកើតឡើង បណ្តាលឲ្យឆេះផ្ទះទំហំ ០៦ម៉ែត្រ x ០៩ម៉ែត្រ សង់អំពីបេតុងក្រោម ឈើលើ ដំបូលប្រក់សង្ក័សី របស់ជនរងគ្រោះឈ្មោះ មេស កែ​អ៊ូ​ហ៊ាន ភេទស្រី អាយុ ៦២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ ០១ខ្នង និងឆេះសម្ភារៈប្រេីប្រាស់ផ្សេងៗ នៅក្នុងផ្ទះឆេះអស់ទាំងស្រុង ។ 

 សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង យ៉ាងណាមិញគ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ ។ 

កម្លាំងនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋានខេត្តបាត់ដំបង បានចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុងផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)