TNAOT News

· 07-06

ឃាត់ខ្លូនបុរសម្នាក់យកមកអប់រំធ្វើកិច្ចសន្យា ករណីបង្ហោះវិដេអូទារុណកម្មលើកុមារបំពុលសង្គម

#បំពុលសង្គម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខេត្តកំពត#

2893

ក្រោយពីមានការចែកចាយពេញបណ្ដាញសង្គមលើសកម្មភាពបុរសម្នាក់ប្រើហិង្សាទៅលើក្មេងស្រីតូចដែលគ្រប់គ្នាបានឃើញហើយមានការខឹងសម្បារ និងបានស្នើរឲ្យសមត្ថកិច្ចជួយចាត់វិធានការទៅលើករណីនេះ។

យ៉ាងណាមិញ នៅថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានហៅឈ្មោះលឹម រាសី ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ មកកាន់អធិការដ្ឋាននគរបាល ស្រុកបន្ទាយមាសដើម្បីសាកសួរករណីពាក់ពន្ធ័ការបង្ហោះវីដេអូ ក្នុងបណ្តាញសង្គម(Facebook )ប្រើអំហិង្សាទៅកុមារ កាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៥។

ឆ្លងតាមការសួរចម្លើយឈ្មោះ លឹម រាសី បានឆ្លើយសារភាពថា កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០ព្រឹកខ្លួនកំពុង់អង្គុយលក់ទូរសព្ទ័ ហើយក៍បានមើលទូរសព្ទ័ស្រាប់តែឃើញគេបង្ហោះវីដេអូវៃក្មេង (មិនដឹងវៃនៅឯណាទេ )ខ្លួនក៍បានDownload វីដេអូនេះ យកមកកាត់តរូបភាពហើយដាក់រូបរបស់ខ្លួនក្នុងនោះហើយផុសបន្ត។

សូមបញ្ជាក់ថាវីដេអូខាងលើនេះ មិនមែនកើតឡើងនៅក្នុងទឹកដីកម្ពុជាទេ ហើយបុគ្គលឈ្មោះ លឹម រាសី បានទទួលកំហុសរបស់ខ្លួនផងដែរ ហើយសមត្ថកិច្ចយើងធ្វើការណែនាំអប់រំនិងធ្វើកិច្ចសន្យា រួចត្រឡប់ទៅផ្ទះវិញផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)