TNAOT News

· 2025-07-08

សម្តេចធិបតី៖ ការគិតគូរលើការធានាគុណភាពគ្រូបង្រៀន គឺជារឿងដែលចាំបាច់

#ខេត្តកំពង់ស្ពឺ# #NEW NEWS# #រោងចក្រសហគ្រាស# #គ្រូបង្រៀន​# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#

2344

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគលើគ្រូបង្រៀន គឺជាអាទិភាពសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហេតុនេះការធានាគុណភាពគ្រូបង្រៀន គឺត្រូវតែគិតគូរ។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអញ្ជើញជាអធិបតី “សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ” នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តមានប្រសាសន៍ថា «និយាយអំពីសិស្សល្អ ត្រូវចេញពីគ្រូល្អសិន។ ហេតុនេះទើប រាជរដ្ឋាភិបាល យកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា។ ជារួម បរិមាណ និងគុណភាព ត្រូវដើរជាមួយគ្នា»។

បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលក្នុងវិស័យអប់រំនេះ នឹងជួយក្នុងវិស័យអប់រំនៅក្នុងខេត្តកំពង់ស្ពឺ។ ហើយសម្តេចធិបតី ក៏បានក្រើនរំលឹក ទៅដល់សិស្សានុសិស្សថា គ្រូគ្រប់ថ្នាក់គ្រប់ជំនាន់ទាំងអស់ គឺជាអ្នកមានគុណរបស់យើងទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្តដែលស្ថិតនៅតំបន់គ្មានការអភិវឌ្ឍ លំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែបច្ចុប្បន្ននេះក្នុងខេត្តកំពង់ស្ពឺ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រសហគ្រាសផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស