TNAOT News

· 10-06

មន្ត្រីជំនាញ ចុះឆែកឆេរផលិតផលសាច់បង្កក ក្លាសេ នាំចូល ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់

#សាច់បង្កក# #មន្ត្រីជំនាញ# #NEW NEWS# #សារធាតុគីមី# #សង្គម# #ម្ហូបអាហារ# #ព័ត៌មានសង្គម#

2010

មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យផលិតផលសាច់បង្កក ក្លាសេ នាំចូល ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញនៅក្នុងទីតាំងចំនួន ៣ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរួមមាន មន្រ្តីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៣។ មន្រ្តីជំនាញ ក.ប.ប. បានធ្វើការដកយកសំណាកគំរូមកវិភាគនៅនឹងកន្លែងជាមួយមន្ទីរពិសោធន៍ចល័ត ស្វែងរកសារធាតុគីមីហាមឃាត់តាមរយៈប្រតិករគីមី (Test Kit) សរុបចំនួន ៣៣ គំរូ ជាលទ្ធផល មិនមានការកំណត់ឃើញសញ្ញាណសារធាតុគីមីហាមឃាត់ឡើយ។ ទន្ទឹមនេះ យើងបានដកយកសំណាកផលិតផលចំនួន ៣៦គំរូ បញ្ជូនទៅមន្ទីរពិសោធន៍កណ្តាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីស្វែងរកសំណល់ថ្នាំកសិកម្ម មេរោគ និងសារធាតុហាមឃាត់ផ្សេងទៀតនៅលើផលិតផល។

នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនេះមន្រ្តីជំនាញ បានរកឃើញនូវភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន កង្វះអនាម័យផ្នែកមួយចំនួន ក្នុងទីតាំងទូរបង្កក ក្លាសេ សីតុណ្ហភាពមិនសមស្រប និងលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពផលិតផល ដែលតម្រូវឱ្យមានការកែលម្អ និងកែតម្រូវឡើងវិញ។ ដោយរង់ចាំលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ មន្រ្តីយើងបានធ្វើការសៀលឃ្លុំបេផលិតផលផ្អាកចរាចរជាបណ្តោះអាសន្ននៅក្នុងទីតាំងទាំង៣ សរុបចំនួន ០៧ទូរផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)