TNAOT News
· 10-06
ពិធីករ លោក តាប៊ុយ ផ្ទុះការរិះគន់ខ្លាំងជាថ្មី ជុំវិញការសម្ភាសន៍បំបាក់មុខលោកពូលក់ស្ករទាញ
#ចំបុីខ្មៅ# #Social Life# #កម្សាន្ត# #តាប៊ុយ# #តារាខ្មែរ#
2608
ពិធីករទូរទស្សន៍ដ៏ល្បី លោក តាប៊ុយ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ខណៈចុះសម្ភាសន៍សួរសំណួរមួយចំនួនបែបលេងសើច បែជាត្រូវបានបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនយល់ថាជាការបំបាក់មុខពេបជ្រាយដល់លោកពូលក់ស្ករទាញមួយរូប ដែលកំពុងតែផ្ទុះការគាំទ្រខ្លាំង ហើយអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាហួសចិត្តនោះ គឺបន្ទាប់ពីពិធីកររូបនេះសម្ភាសន៍ចប់ចុងក្រោយ គឺលោកបានជូនថវិកាចំនួន ៥ដុល្លារប៉ុណ្ណោះ ទៅលោកពូដែលជាអ្នកលក់ស្ករទាញទៅវិញ។

ដោយបានមើលឃើញទង្វើមិនសមរម្យបែបនេះ បុគ្គលមួយរូបដែលមានឈ្មោះល្បីក្នុងបណ្ដាញសង្គមដែលគ្រប់គ្នាតែងហៅថា(ចំប៉ីខ្មៅ)បានចេញមុខព្រឡះចំៗទៅកាន់ពិធីករសង្ហាររូបនោះយ៉ាងដូច្នេះថា៖ «Taboi Kh លើកក្រោយបើអត់មានលុយឱ្យគាត់ទេឆាតមកខ្ចីម៉ាក់ចំប៉ីបានត្រឹម 100$ 200$ បាញ់ឱ្យភ្លាមៗ សំភាសន៍គេលើកក្រោយឱ្យគេ ម្នាក់100$ទៅ» បន្ថែមពីនេះលោកក៏បានបន្តនៅក្នុងខមិនថា៖ «ចូលចិត្តភាពស្មោះត្រង់មិនកេងកម្លាំងគេ ក្នុងនាមអ្នកអាជីវកម្មម្នាក់ ជាពិសេសជាអ្នកប្រម៉ូត គួរណាស់ តែមានកញ្ចប់សម្រាប់អ្នកដែលខ្លួនចុះទៅសម្ភាសន៍ មិនគួរណាឱ្យ5$ ហើយយករូបឡេមកផុស ធ្វើឱ្យខ្លួនឯងទទួលបានប្រជាប្រិយភាព អាចប្រម៉ូតផលិតផលបាន លុយពីក្រុមហ៊ុន ឬ agency តែអ្នកដែលខ្លួនប្រម៉ូតបែរជា ទទួលបាន 5$ និងការអាម៉ាស់ ដែលមើលទៅហាក់ដូចជាមានគម្លាតរវាងអ្នកមាន និងអ្នកក្រ»។

យ៉ាងណាមិញជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកដែលមហាជនកំពុងតែប្រតិកម្ម និងវែងញែកនេះ យើងសង្គេតឃើញថា ពិធីករលោក តាប៊ុយ ក៏បានបង្ហោះសំណេរសុំចិត្តមហាជនថា៖ «ខ្ញុំបាទសូមទោសប្រសិនបើការសំភាសន៍ ឬcaptionក៏ដូចជាវីដេអូណាមួយ មានចំនុចមិនសមរម្យ សង្ឃឹមថាពុកម៉ែបងប្អូននឹងមិនប្រកាន់ហើយនៅតែគាំទ្រខ្ញុំបាទ»៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សភាពាណិជ្ជកម្មបារាំង-កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បើកជាផ្លូវការកម្មវិធី «អបអរសាទរទិវាហ្វ្រង់កូហ្វូនី ២០២៥»
តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង
រយៈពេល១០ខែ CMAC សម្អាតផ្ទៃចំការមីនបានជាង ១៤ពាន់ហិកតា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាង ៤ម៉ឺនគ្រាប់
យោបល់ទាំងអស់ (0)