TNAOT News
· 10-14
បញ្ញាវ័ន្តថៃម្នាក់ទៀតចេញមកទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា
#NEW NEWS# #សង្គម# #សំឡេងរំខាន# #រំលោភសិទ្ធិ# #ព័ត៌មានសង្គម#
2698
លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ប្រទេសថៃ គឺជាបុគ្គលទី៣ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលបានទទួលស្គាល់ថា ទង្វើទាំងនេះជាការរំលោភសិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។ ការណ៍នេះ បានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើ ឆាកអន្តរជាតិ ចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្រោយការដាក់ញត្តិ មានមន្រ្តី និងអ្នកបញ្ញាវន្តថៃ៣នាក់មកហើយ ទទួលស្គាល់ថាការប្រើសំឡេងរំខានក្នុងទម្រង់បំភ័យ និងយាយីផ្លូវចិត្តដាក់កម្ពុជា។ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ប្រទេសថៃ បានលើកឡើងថា “ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេងកណ្ដឹង និង យន្តហោះ ដោយបុគ្គលឈ្មោះ កាន់ ចម ផាលាំង (Kan Jom Phalang) គឺជាប្រតិបត្តិការខាងផ្លូវចិត្ត ដែលពាក់ព័ន្ធនឹងសំឡេង ក្នុងការធ្វើទារុណកម្ម រំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេសអនុសញ្ញា ប្រឆាំងទារុណកម្ម) និងច្បាប់របស់ប្រទេសថៃ។
លោកបញ្ជាក់ទៀតថា គោលបំណងចម្បង គឺការបង្កើនសំឡេងឆ្លងកាត់បន្លាលួស ឆ្ពោះទៅសហគមន៍ប្រជាជនកម្ពុជា ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយញុះញ៉ង់ គំរាម កំហែង និងការបង្កើតភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា ការយករថយន្តដែលបំពាក់ដោយគ្រឿងបំពងសំឡេងទៅចតនៅក្នុងតំបន់ច្បាប់អជ្ញាសឹក ជាកន្លែង ដែលគ្មានអ្នកណាចូលបានតាមអំពើចិត្ត ជាពិសេសនៅពេលយប់ ទោះបីជាអ្នកប្រព្រឹត្តិមិនមែនជាអ្នក មានតួនាទីក៏ដោយ ហេតុអ្វីបានជាកងទ័ពមិនរារាំង នៅធ្វើមិនដឹងមិនឮបែបនេះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)