Cambo-China
· 10-15
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើដល់ភាគីចិនបន្តជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដល់ប្រជាពលរដ្ឋចិន
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1712
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងរដ្ឋធានីប៉េកំាង សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។
ក្នុងជំនួបនៅរសៀលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានស្នើភាគីចិន ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ និងស្នើដល់ភាគីចិនបន្តជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដល់ប្រជាពលរដ្ឋចិន និងជំរុញបន្ថែមវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និង ការអភិវឌ្ឍមូលធនមនុស្ស។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកម្ពុជាឱ្យមានឯករាជ្យនយោបាយ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិនបានលើកឡើងនូវចំនុចគន្លឹះមួយចំនួន ក្នុងការលើកកម្ពស់មិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរប្រកបដោយទំនុកចិត្ត រក្សាទំនុកចិត្តជាយុទ្ធសាស្រ្ត និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដូចជាបន្តជំរុញ និងលើកកម្ពស់ធ្វើឱ្យកិច្ចសហការមានលទ្ធផលជាក់ស្តែង តាមរយៈការអនុវត្តនូវផែនការជាក់ស្តែងនៃច្រករបៀងមច្ឆានិងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងនាំចូលនូវផលិតផលពីកម្ពុជាដែលមានគុណភាពខ្ពស់ ពង្រឹងការអនុវត្ត និងត្រួតពិនិត្យ ក្នុងវិស័យច្បាប់ និងលើកកម្ពស់ពហុភាគីនិយម សមភាព និងអភិបាលកិច្ចសកល ឱ្យកាន់តែមានសមធម៌ និងយុត្តិធម៌។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ វាយតម្លៃខ្ពស់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ បើទោះបីជាពិភពលោកបាននិងកំពុងស្ថិតក្នុង បម្រែបម្រួលដ៏ខ្លាំង ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកល យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងដែកថែមនៃប្រទេសទំាងពីរកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ និងត្រូវបានបន្តពូនជ្រំ ថ្នាក់ថ្នមដោយថ្នាក់ដឹកនាំជំនាន់ក្រោយ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ស៊ី ជីនពីង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
យោបល់ទាំងអស់ (0)