TNAOT News
· 10-15
ក្រុមហ៊ុន អ៉ឹម សុផាន់ណារិទ្ធ សម្រេចប្រមូលដុតបំផ្លាញចោលនៅរាល់ទំនិញក្នុងឃ្លាំងមានប្រភពមកពីប្រទេសថៃ ក្រោយរងការរិះគន់ដូចទឹកបាក់ទំនប់ពីពលរដ្ឋខ្មែរ
#សាច់បង្កក# #អ៉ឹម សុផាន់ណារិទ្ធ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2910
ក្រុមហ៊ុន អ៉ឹម សុផាន់ណារិទ្ធ ស៊ីមផត អិចផត ឯ.ក បានប្រកាសចូលរួមធ្វើពហិការជាមួយប្រជាពលរដ្ឋកម្ពុជា ដោយឈប់នាំផលិតផលថៃ(បំណែកសាច់បង្កក) បានស្ម័គ្រចិត្ត ប្រគល់សាច់បង្កកដែលនាំចូលពីប្រទេសថៃ ជូនសមត្ថកិច្ច និង អាជ្ញាធរយកទៅដុតបំផ្លាញចោល ទោះបីសាច់បង្កកដែលនាំចូលពីថៃ មន្ត្រីជំនាញបញ្ជាក់ថាគ្មានសារធាតុគីមី និងបានបង់ពន្ធត្រឹមត្រូវក៏ដោយ។
ដោយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះបានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកទំនិញរបស់ ក្រុមហ៊ុន អ៉ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ដែលមានទីតាំងនៅឃ្លាំងលេខ១៣២ ផ្លូវបេតុង ភូមិ៤ សង្កាត់ ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លើផលិតផលសាច់សត្វដែលបានធ្វើការនាំចូលមកពី ប្រទេសវៀតណាម ប្រទេសប្រេស៊ីល ប្រទេសកូរ៉េ ប្រទេសរុស្សី ប្រទេសហូឡង់ ប្រទេសអូស្ត្រាលី ប្រទេសអាហ្សង់ទីន ប្រទេសអាមេរិក និង ប្រទេសថៃ ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថារាល់ទំនិញក្នុងឃ្លាំងក្រុមហ៊ុនយើងខ្ញុំ បានធ្វើការបង់ពន្ធនាំចូលត្រឹមត្រូវ និងលទ្ធផលវិភាគបណ្តោះអាសន្នរបស់មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ក៏បានបញ្ជាក់ដែលថាទំនិញទាំងអស់ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ និងពុំមានសារធាតុគីមី (FORMALIN) ដែល បណ្តាលឱ្យប៉ះពាល់សុខភាពឡើយ។ 
បន្ថែមលើនេះទៅទៀត ក្រុមហ៊ុន អ៉ឹម សុផាន់ណារិទ្ធ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការហាមឃាត់នាំចូលមុខទំនិញមួយចំនួនដែលមានប្រភពដើមពីប្រទេសថៃ ។
ទោះបីជាមានការអនុញ្ញាតឱ្យក្រុមហ៊ុនយើងខ្ញុំអាចដំណើរអាជីវកម្មវិញក៏ដោយ ដើម្បីជាការរួមចំណែក ជាមួយប្រជាជនកម្ពុជា ចំពោះការធ្វើពហិការឈប់ប្រើប្រាស់រាល់ផលិតផលទំនិញ ដែលមានប្រភពមកពីប្រទេសថៃ ក្រុមហ៊ុន អ៉ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក សម្រេចប្រមូលដុតបំផ្លាញចោលនៅរាល់ទំនិញក្នុងឃ្លាំងយើងខ្ញុំ ដែលមានប្រភពមកពីប្រទេសថៃ និងស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួម ដើម្បីជាការបង្ហាញដល់បងប្អូន ប្រជាជនកម្ពុជាទាំងអស់ អំពីឆន្ទៈរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការចូលរួមពហិការឈប់ប្រើប្រាស់ផលិតផលប្រទេសថៃ៕ 




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា ធ្វើបទបង្ហាញជូន អង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
រឿងដាក់អំពើ(វគ្គ២)
ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍
យោបល់ទាំងអស់ (0)