Cambo-China
· 10-25
រដ្ឋមន្ត្រីក្រសួងព័ត៌មានគាំទ្រសារព័ត៌មាន TNAOT គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «កម្មវិធីធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០២៥» នៅក្រុងព្រះសីហនុ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1821
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះអង្គភាពសារព័ត៌មាន TNAOT News ដែលមានបំណងរៀបចំព្រឹត្តិការណ៍ «កម្មវិធីធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០២៥» នៅក្រុងព្រះសីហនុ នាពេលខាងមុខនេះ និងស្នើសុំឱ្យចូលរួមផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ទៅលើកាន់ពិភពលោក និងចូលរួមលើកស្ទួយវិស័យទេសចរណ៍។
ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង លោកស្រី ហាន លី អគ្គនាយិកាអង្គភាព សារព័ត៌មាន TNAOT News បានគោរពស្នើការគាំទ្រ ផ្តល់កិច្ចសហការ និងអនុសាសន៍ពីឯកឧត្តម រដ្ឋមន្ត្រី ដើម្បីធ្វើការរៀបចំកម្មវិធី «ភូមិទេសចរណ៍កម្ពុជា-ចិន និងកម្មវិធីធុរកិច្ចកម្ពុជា-ចិន នៅក្រុងព្រះសីហនុ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
លោកស្រី ហាន លី បានជម្រាបជូនថា សារព័ត៌មានត្នោត TNAOT គ្រោងនឹងរៀបចំកម្មវីធី កម្មវិធីធុរកិច្ចកម្ពុជា-ចិន ដោយមានកិច្ចសហការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលបំណងសំខាន់ចូលរួមផ្សព្វផ្សាយក្រុងព្រះសីហនុ ជាគោលដៅទាក់ទាញវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដូច្នេះ ដើម្បីធានាបានថាកម្មវិធីនេះទទួលបានជោគជ័យ និងផ្សព្វផ្សាយបានទូលំទូលាយ ជាពិសេសស្របនឹងគោលនយោបាយនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» សារព័ត៌មានត្នោត ស្នើសុំកិច្ចសហការពីក្រសួងព័ត៌មានក្នុងការផ្សព្វផ្សាយកម្មវិធីអោយបានល្អ។
នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំសារព័ត៌មាន TNAOT បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្មវិធីនានាកន្លងមក ដែលជាការបង្ហាញពីទំនាក់ទំនងល្អលើកិច្ចការងារផ្សព្វផ្សាយរវាង សារព័ត៌មាន TNAOT និងក្រសួងព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ស្នើដល់អ្នកសារព័ត៌មានចិន ឱ្យបន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ដើម្បីលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតពីប្រទេសកម្ពុជា ជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ពីការគាំទ្រ និងការចូលរួមសហការជាមួយ សារព័ត៌មានត្នោត ញ៉ូស ក្នុងការរៀបចំព្រឹត្តិការណ៍ «ពិព័រណ៌ ភូមិទេសចរណ៍កម្ពុជា-ចិន និងដំណើរធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០២៥» នៅក្រុងព្រះសីហនុ ដែលជាទីតាំងដ៏សមស្របមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីសក្តានុពល និងភាពរីកចម្រើននៅក្នុងខេត្តព្រះសីហនុ ជាពិសេសកម្មវិធីនេះដែរ ក៏ដើម្បីជំរុញទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដែលជាដំណើរស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរ។
ឯកឧត្តមបានថ្លែងអំណរគុណដល់សារព័ត៌មាន TNAOT ដែលកន្លងមកតែងតែចូលរួមផ្សព្វផ្សាយព័ត៌មានល្អពីប្រទេសកម្ពុជាទៅកាអន្តរជាតិ។ តាមរយៈនេះ ឯកឧត្តម ស្នើដល់សារព័ត៌មាន TNAOT ដែលផ្សាយជាភាសាខ្មែរ និងភាសាចិន ដែលមានអ្នកគាំទ្រច្រើន បន្តផ្សព្វផ្សាយពីអ្វីដែលកើតមាន ឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីព្យាយាមលុបបំបាត់ព័ត៌មានមិនពិតពីប្រទេសកម្ពុជា៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
ឆ្លងចរន្តអគ្គីសនីឆេះផ្ទះពលរដ្ឋ ០១ខ្នង និងរាលដាលដល់ផ្ទះ ១១ខ្នងទៀតអស់ទាំងស្រុង នៅខណ្ឌមានជ័យ
រឿងខ្មោចបំពេរកូន
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)